ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្បែកជើងជាង៤,០០០គូតំណាងឲ្យចំនួនអ្នកស្លាប់ ត្រូវបានគេដាក់តំរៀបជាជួរនៅមុខអាគារក្រុមព្រឹក្សាអឺរ៉ុប ដើម្បីទាមទាររកយុត្តិធម៌ (មានវីដេអូ)

    BY Khmernote Media May 30, 2018
    ស្បែកជើងជាង៤,០០០គូតំណាងឲ្យចំនួនអ្នកស្លាប់ ត្រូវបានគេដាក់តំរៀបជាជួរនៅមុខអាគារក្រុមព្រឹក្សាអឺរ៉ុប ដើម្បីទាមទាររកយុត្តិធម៌ (មានវីដេអូ)

    ស្បែកជើងចំនួន ៤,៥០០គូ តំណាងឲ្យចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយពួកអ៊ីស្រាអែលកាលពីទសវត្សមុនត្រូវបានគេរៀបជាជួរក្នុងនៅពីក្រៅអាគារក្រុមព្រឹក្សាអ៊ឺរ៉ុបក្នុងទីក្រុង Brussels ប្រទេស Belgium ដើម្បីដាក់សម្ពាធដល់ការប្រជុំមន្ត្រីការបរទេសអឺរ៉ុប ដែលកំពុងធ្វើឡើងនៅខាងក្នុងអាគារក្រុមព្រឹក្សាអ៊ឺរ៉ុប។

    សូមបញ្ជាក់ជូនថា ក្រុមសកម្មជនប៉ាឡេស្ទីន​បានផ្ដើមនាំគ្នាធ្វើការពហិការ ធ្វើការតវ៉ា និងដាក់ទណ្ឌកម្មផ្សេងៗ ចំពោះអ៊ីស្រាអែលទាំងពីឆ្នាំ២០០៥ មកម្លះ ហើយសកម្មភាពរបស់ពួកគេបានរីកធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ សកម្មភាពរបស់ពួកគេគឺធ្វើឡើងដើម្បីទាមទាយុតិ្តធម៌ដល់អ្នក ដែលបានស្លាប់បាត់បង់ជីវិត ហើយអ្វីដែលពួកគេចង់បានបំផុតនោះគឺការដាក់ទណ្ឌកម្ម ឬសម្ពាធផ្សេងៗទៅលើប្រទេសអ៊ីស្រាអែល។

    យ៉ាងណាក្តីមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបយ៉ាងណានោះទេ ពីសំណាក់ក្រុមព្រឹក្សាអ៊ឺរ៉ុប និងប្រទេសអ៊ីស្រាអែល៕

    https://www.youtube.com/watch?v=e36ftbSALI0

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay