ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្យល់ព្យុះ Laura បានរំកិលខ្លួនដល់សហរដ្ឋអាមេរិក និងសម្លាប់មនុស្សចំនួន ៤នាក់ នៅរដ្ឋ Louisiana

    BY autoadmin August 28, 2020
    ខ្យល់ព្យុះ Laura បានរំកិលខ្លួនដល់សហរដ្ឋអាមេរិក និងសម្លាប់មនុស្សចំនួន ៤នាក់ នៅរដ្ឋ Louisiana

    យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានស្លាប់ ដោយសារដើមឈើរលំសង្កត់ ខណៈព្យុះ Laura បានបោកបក់ទៅលើរដ្ឋ Louisiana របស់សហរដ្ឋអាមេរិក។ ខ្យល់បក់មានល្បឿនរហូតដល់ ១៥០ ម៉ាយ/ម៉ោង (២៤០គីឡូម៉ែត្រក្នុងមួយម៉ោង) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការដាច់ចរន្តអគ្គិសនីដល់ផ្ទះជាងកន្លះលានខ្នង និងសាយភាយគីមីចេញពីរោងចក្រឧស្សាហកម្ម។ ប៉ុន្តែយ៉ាងណាក៏ដោយព្យុះ Laura បានប្រែខ្លួនទៅជាព្យុះត្រូពិក និងបានធ្វើដំណើរទៅដល់រដ្ឋ Arkansas ហើយ។

    ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានថ្លែងនៅឯទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (Fema) ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយលោកបាននិយាយថា លោកនឹងទៅតំបន់រងគ្រោះនៅចុងសប្តាហ៍នេះ។ លោកបាននិយាយថា លោកបានត្រៀមពន្យារពេលសុន្ទរកថារបស់លោកនៅឯសន្និបាតជាតិសាធារណរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើដំណើរទៅកាន់តំបន់ប៉ះពាល់ដោយព្យុះ ហើយលោកបានបន្ថែមថា៖«យើងមានសំណាងបន្តិច។ វាពិតជាធំ និងមានឥទ្ធិពលខ្លាំងណាស់ ប៉ុន្តែវាបានឆ្លងផុតយ៉ាងលឿន»។​

    គួរឱ្យដឹងដែរថា ព្យុះ Laura និងព្យុះមួយទៀតឈ្មោះ Marco កាលពីពេលថ្មីៗនេះ បានបោកបក់ឆ្លងកាត់តំបន់ ការ៉ាប៊ីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: