ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជ្រូកនៅប្រទេសថៃត្រូវដាក់ឃុំដោយឡែក បន្ទាប់ពីមានករណីជំងឺ​ជ្រូក​ត្រចៀក​ខៀវ (PRRS) ​បានផ្ទុះឡើងនៅភាគខាងជើង

    BY autoadmin August 28, 2020
    ជ្រូកនៅប្រទេសថៃត្រូវដាក់ឃុំដោយឡែក បន្ទាប់ពីមានករណីជំងឺ​ជ្រូក​ត្រចៀក​ខៀវ (PRRS) ​បានផ្ទុះឡើងនៅភាគខាងជើង

    ខណៈពេលដែលមនុស្សកំពុងប្រឈមនឹងជំងឺ COVID-19 ស្រាប់តែជ្រូកនៅភាគខាងជើងប្រទេសថៃក៏កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺ​ជ្រូក​ត្រចៀក​ខៀវផងដែរ។ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីមានសត្វជ្រូកចំនួន ៥ក្បាល បានស្លាប់ ហើយកសិករចិញ្ចឹមជ្រូកមួយចំនួន ប្រហែលជាត្រូវសម្លាប់សត្វជ្រូករបស់ពួកគេចោល ដើម្បីការពារកុំឱ្យជំងឺឆ្លងរាលដាលកាន់តែច្រើន។ សត្វជ្រូកទាំង ៥ក្បាល បានស្លាប់ដោយសារវីរុស PRRS (porcine reproductive and respiratory syndrome) ដែលជាវីរុសបង្កឱ្យមានបញ្ហាផ្លូវដង្ហើមនិងផលិតភាពបន្តពូជ ឬយើងស្គាល់ជាទូទៅថាជំងឺ​ជ្រូក​ត្រចៀក​ខៀវ។

    ជំងឺជ្រូក​ត្រចៀក​ខៀវនេះមិនអាចឆ្លងមកមនុស្សបានទេ ប៉ុន្តែវានឹងបណ្ដាលឱ្យជ្រូកឆ្លងនិងងាប់ ប្រសិនបើមិនទប់ស្កាត់ឱ្យបានទាន់ពេល។ ខណៈេពេលនេះអាជ្ញាធរថៃកំពុងទាមទារឱ្យម្ចាស់ជ្រូកសម្លាប់ជ្រូករបស់ពួកគេ ជាមួយនឹងការសងថ្លៃខូចខាត ៧៥% ទៅនឹងតម្លៃសត្វជ្រូក។ ប្រសិនបើពួកគេមិនសម្លាប់សត្វជ្រូកដែលសង្ស័យថា បានប៉ះនឹងជ្រូកមានជំងឺពីមុនឱ្យទាន់ពេលទេ អាជ្ញាធរនឹងមិនបង់ថ្លៃខូចខាតពេលក្រោយនោះទេ។ ឥឡូវនេះកសិដ្ឋានចិញ្ចឹមជ្រូកនៅ Mae Hong Son និង Tak កំពុងត្រូវបានស៊ើបអង្កេត ហើយវិធានការបង្ការកំពុងត្រូវបានធ្វើឡើង ដើម្បីប្រាកដថាវីរុសនេះមិនបានរាលដាលទៅជ្រូកដទៃ។ អាជ្ញាធរក៏បានហាមមិនឱ្យមានការហូបសាច់ជ្រូកងាប់ និងហាមមិនឱ្យម្ចាស់កសិដ្ឋាននៅតំបន់ប៉ះពាល់លក់សាច់ជ្រូកទៅទីផ្សារនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: