ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិននៅកំពង់សោមព្រួតគ្នាវាយជនបរទេសបែកមុខបែកមាត់ ល្បីដល់សារព័ត៌មានបរទេសចុះផ្សាយ

    BY Khmernote Media May 29, 2018
    ចិននៅកំពង់សោមព្រួតគ្នាវាយជនបរទេសបែកមុខបែកមាត់ ល្បីដល់សារព័ត៌មានបរទេសចុះផ្សាយ

    បុរសជនជាតិបរទេសម្នាក់មានឈ្មោះ Paul Farrell ត្រូវបានជនជាតិចិនមួយក្រុមព្រួតគ្នាវាយរហូតដល់បែកមុខបែកមាត់ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅនៅ បារ មួយកន្លែងនៅក្នុងខេត្តព្រះសីហុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស។

    ក្រុមជនជាតិចិន ដែលជាជនបង្ក បានអង្គុយនៅជិតជនរងគ្រោះឈ្មោះ Paul ហើយក្រោយមកពួកចិនទាំងនោះបានឃើញនៅលើថ្ងាសរបស់ជនរងគ្រោះមានសាក់ជាអក្សរតៃវ៉ាន់ ទើបធ្វើឲ្យជនជាតិចិនទាំងម្នាក់ក្នុងចំណោមគ្នីគ្នាប្រមាណ១០នាក់បានស្រែកថា “Taiwan, China” (ដែលពាក្យនេះចង់បានន័យថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន) ប៉ុន្តែជនរងគ្រោះបានស្រែកតបវិញថា “Taiwan, Taiwan” (ចង់សំដៅថា តៃវ៉ាន់ជាកោះឯករាជ្យខ្លួនឯង) ដែលនេះហើយទើបធ្វើឲ្យក្រុមពួកចិនទាំងនោះខឹងសម្បារ ហើយនាំគ្នាព្រួតវាយជនរងគ្រោះយ៉ាងដំណំតែម្តង។

    ក្រោយកើតហេតុ ជនរងគ្រោះ Paul Farrell បានឲ្យដឹងនៅលើបណ្តាញសង្គមរបស់ខ្លួនថា ខ្លួនសាកអក្សរតៃវ៉ាន់នៅលើថ្ងាសបែបនេះតាំងពីខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ ដោយសារតែពេលនោះស្រវឹងខ្លាំង។ ក្រោយកើតមានហេតុការណ៍នេះ លោកមានការសោកស្តាយយ៉ាងខ្លាំង ដោយនិយាយថា ការសាក់រូបនៅលើមុខមិនមានជារឿងល្អឡើយ ហើយលោកនឹងលុបស្នាមសាក់នោះចេញ៕

    អត្ថបទ៖ ឌី
    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay