ក្មេងប្រុសអាយុ ១៧ឆ្នាំ ដែលបានបាញ់សម្លាប់មនុស្ស ២នាក់ និងធ្វើឱ្យរបួសម្នាក់នៅក្រុង Kenosha ត្រូវបានគេចោទប្រកាន់ពីបទឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត ដែលអាចប្រឈមនឹងការជាប់គុកពេញមួយជីវិត
ក្មេងប្រុសជំទង់ឈ្មោះថា Kyle Rittenhouse អាយុ ១៧ឆ្នាំ រស់នៅរដ្ឋ Illinois ដែលបានបាញ់សម្លាប់មនុស្សចំនួន ២នាក់ និងធ្វើឱ្យរបួសម្នាក់ នៅអំឡុងពេលមានការតវ៉ាមួយនៅទីក្រុង Kenosha រដ្ឋ Wisconsin ត្រូវរងការចោទប្រកាន់ចំនួន ៦ករណី រួមមាន ឃាតកម្មកម្រិតទី១ និងការប៉ុនប៉ងមនុស្សឃាត។ ជនល្មើសបានជាប់ការចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងកាលពីថ្ងៃពុធ។

ក្រៅពីឃាតកម្មដោយចេតនាកម្រិតទី១ និងការប៉ុនប៉ងធ្វើឃាត លោក Kyle Rittenhouse ប្រឈមនឹងការចោទប្រកាន់ចំនួន ២ករណី ចំពោះការបង្កគ្រោះថ្នាក់ដោយមិនប្រុងប្រយ័ត្ន ការធ្វើឃាតមនុស្សមិនប្រុងប្រយ័ត្ន និងការកាន់កាប់អាវុធគ្រោះថ្នាក់ដោយមិនទាន់គ្រប់អាយុ។ បណ្តឹងព្រហ្មទណ្ឌដែលបានប្តឹងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតុលាការ Circuit Kenosha County បានកត់សម្គាល់ថា ការចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាអាចនាំឱ្យមាន «ការជាប់ពន្ធនាគារអស់មួយជីវិត» ខណៈដែលចំនួន ២ ផ្សេងទៀតទាក់ទងនឹងឃាតកម្មមានទោសអតិបរមា ៦០ឆ្នាំ៕
BREAKING: Antioch teen Kyle Rittenhouse charged with first degree murder and attempted murder in Kenosha shooting. pic.twitter.com/wCliDZB5GD
— Craig Wall ABC 7 (@craigrwall) August 27, 2020




អត្ថបទ៖ លីដា
ប្រភព៖ RT