ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់ក្មេងៗនៅអាមេរិកជាង ៧៤,០០០នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២សប្ដាហ៍ កន្លងមកនេះ

    BY autoadmin August 28, 2020
    យ៉ាងហោចណាស់ក្មេងៗនៅអាមេរិកជាង ៧៤,០០០នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២សប្ដាហ៍ កន្លងមកនេះ

    យោងតាមរបាយការណ៍ថ្មីរួមគ្នាមួយ ដែលរាយការណ៍ដោយបណ្ឌិត្យសភាកុមារអាមេរិក និងសមាគមមន្ទីរពេទ្យកុមារបានឱ្យដឹងថា កុមារជាង ៧៤,១៦០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ។ ពោលគឺចាប់តាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែសីហា ដែលជាការកើនឡើងរហូតដល់ទៅ ២៦% ។ ក្នុងនោះផងដែរកុមារនៅអាមេរិករហូតដល់ទៅ ៤៤២,៧៨៥នាក់ បានឆ្លងជំងឺ COVID-19 ចាប់តាំងពីវាបានលេចឡើងនៅទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាកុមារហាក់បានឆ្លងជំងឺដោយមិនចេញរោគសញ្ញានោះទេ ហើយពួកគេមានហានិភ័យទាបពីជំងឺប៉ុណ្ណោះ។

    ទោះជាបែបនេះក្ដីក្រុមសិក្សាទាំង ២ បាននិយាយថា តាមរដ្ឋនានាគួរតែបន្ដផ្តល់របាយការណ៍លម្អិតពីជំងឺ COVID-19 មិនថាជាការតេស្ដ ចំនួនអ្នកចូលមន្ទីរពេទ្យ និងមរណភាពពីគ្រប់ក្រុមអាយុ ដើម្បីចងក្រងជាឯកសារនិងតាមដាន។ ខណៈដែលភាគច្រើកុមារបានឆ្លងដោយគ្មានរោគសញ្ញា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺបានព្រមានថា ពួកគេងាយចម្លងទៅអ្នកដទៃដូចមនុស្សធំដែរ។ ការកើនឡើងនាពេលថ្មីៗនេះគឺស្របពេលដែលអាមេរិកបានឱ្យកុមារត្រឡប់ទៅរៀននៅសាលាដោយផ្ទាល់វិញ ដោយសាលាខ្លះបានអនុវត្តការរក្សាគម្លាត ប៉ុន្តែខ្លះទៀតមិនបានអនុវត្តនោះទេ ដូច្នេះពួកគេត្រូវតែពង្រឹងចំណុចនេះបន្ថែមទៀត។ ឥឡូវនេះនៅអាមេរិកមានករណីជំងឺ COVID-19 ជិត ៦លាននាក់ហើយ ខណៈដែលស្លាប់មានរហូតដល់ទៅជាង ១៧ម៉ឺននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ People

    Share This Post: