បុរសជនជាតិស្បែកខ្មៅ ដែលហ៊ានប្រថុយជីវិតជួយសង្គ្រោះក្មេងតូចបំរុងធ្លាក់ពីលើអាគារ ត្រូវបានប្រធានាធិបតីបារាំងភ្លាម អនុញ្ញាតឲ្យចូលសញ្ជាតិបារាំងភ្លាមៗតែម្តង
ប្រទេសបារាំង ៖ វាពិតជារឿងដែលគួរអោយសរសើរខ្លាំងណាស់នៅពេល ដែលមនុស្សម្នាក់ហ៊ានប្រថុយជីវិតខ្លួនទៅជួយជីវិតអ្នកដទៃ តែអំពើរល្អបែបនេះតែងតែមានផលតបស្នងវិញជាមិនខាន។ ប្រភពព៍ត៌មានបានអោយដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់ បានចូលសញ្ជាតិបារាំងភ្លាមៗ និងទទួលបានការងារក្នុងក្រុមជួយសង្រ្គោះ ក្រោយបានប្រថុយជីវិតឡើងទៅជួយក្មេងប្រុសម្នាក់ជាន់ទី៤។ លោក Mamoudou Gassama ជាជនជាតិស្បែកខ្មៅបានធ្វើអន្តោប្រវេសន៍ពីប្រទេស Mali មកកាន់ប្រទេសបានបារាំង ត្រូវបានលោកម៉ាក្រុងប្រធានាធិបតីបារាំងហៅមកចូលជួបកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។
លោកម៉ាក្រុងបានធ្វើការសរសើរយ៉ាងខ្លាំងទៅលើទឹកចិត្តក្លាហានរបស់លោក Mamoudou Gassama ព្រមទាំងអនុញ្ញាតគាត់អោយចូលសញ្ជាតិបារាំង បន្ថែមលើនេះទៅទៀតលោកថែមទាំងផ្តល់ការងារជាអ្នកស័គ្រ្មចិត្តក្នុងក្រុមសង្រ្គោះរបស់បារាំងទៀតផង។ លោក Mamoudou Gassama បានានប្រាប់អ្នកសារព័ត៌មានថា គាត់មិននឹកស្មានថាអាចជួយក្មេងម្នាក់នេះនោះទេ គាត់ក៏មានភាពភ័យខ្លាចខ្លះដែរនៅពេលជួយក្មេងម្នាក់នេះ តែពិតជាសំណាងដែលគាត់អាចជួយគេបានដោយជោគជ័យ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

អត្ថបទ ៖ Mali
ប្រភព ៖ unilad