ប៉ូលិសចរាចរណ៍ថៃនាំគ្នាតែងខ្លួនប្លែកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកបើកបរឲ្យបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ
ថៃ៖ ដើម្បីបង្កើនការចាប់អារម្មណ៍អ្នកបើកបរឲ្យបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ និងផ្តល់នូវភាពសប្បាយរីករាយក្នុងការសម្រួលចរាចណ៍នៅក្បែរសាលារៀន ដែលមានសុទ្ធតែក្មេងៗនោះ មន្ត្រីប៉ូលិសចរាចណ៍ប្រចាំការនៅក្បែរសាលាមតេយ្យ Nakhon Nayok ប្រទេសថៃ បានសម្រេចស្លៀកសំលៀកបំពាក់ប្លែកៗ ដើម្បីសម្រួលចរាចណ៍ដល់ក្មេង ដែលត្រូវដើរចូល និងចេញពីសាលារៀន ជៀសវាងកុំឲ្យមានគ្រោះថ្នាក់។ មន្ត្រីប៉ូលិសម្នាក់ដែលមានឈ្មោះថា Pol Sen Sgt Maj Tanit Bussabong ពេលនេះក្លាយទៅមនុស្សដែលមានការចាប់អារម្មណ៍ និងមានការកោតសរសើរខ្លាំងនៅក្នុងបណ្តាញសង្គមរបស់ថៃ។
មន្ត្រីប៉ូលិសរូបនេះបានប្រាប់ឲ្យដឹងថា ការសម្រេចធ្វើដូចនេះគឺដើម្បីងាយស្រួលក្នុងការធ្វើការងារជាមួយនឹងក្មេងៗ ព្រោះថាពេលគាត់តែងខ្លួនដូចនេះទៅក្មេងៗហាក់ចាប់អារម្មណ៍ និងស្តាប់បង្គាប់គាត់ច្រើនជាង ពេលដែលគាត់ស្លៀកពាក់ឯកសណ្ឋានធម្មតា។ រហូតមកទល់នឹងពេលនេះម្តាយឪពុករបស់ក្មេង ដែលរៀននៅក្នុងសាលាខាងលើ បានសម្តែងនូវការស្រលាញ់ និងពេញចិត្តការលះបង់របស់មន្ត្រីប៉ូលិសខាងរូបនេះជាខ្លាំង ហើយមានអ្នកខ្លះបានទិញភេសជ្ជៈ និងរបស់ញ៉ាំជាច្រើនជូនគាត់ទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost