ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលឡាវកំណត់មិនឲ្យភោជនីយដ្ឋានផ្សេងៗលក់អាហារទាំង៤មុខនេះលើសតម្លៃ ដែលរដ្ឋបានកំណត់ឡើយ

    BY Khmernote Media May 30, 2018
    រដ្ឋាភិបាលឡាវកំណត់មិនឲ្យភោជនីយដ្ឋានផ្សេងៗលក់អាហារទាំង៤មុខនេះលើសតម្លៃ ដែលរដ្ឋបានកំណត់ឡើយ

    ឡាវ៖ ដើម្បីរក្សាតម្លៃមុខម្ហូបសំខាន់ៗរបស់ខ្លួនឲ្យនៅថេរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានសម្រេចកំណត់មិនឲ្យ ភោជនីយដ្ឋានទាំងអស់លក់អាហារ ៤ មុខ ដូចនេះ ហ្វឺ (Pho), បាយឆា (ឡាវហៅ Kao Pat), ស៊ុបមីសរសៃធំ (ឡាវហៅ Kao Piek), និង បាយជាមួយនឹងសម្លរឆា (Kao Latna) ក្នុងតម្លៃលើសពី ១៥,០០០ Kip (ប្រហែល ៧,០០០រៀល) នោះទេ។

    ដូចនេះចាប់ពីពេលនេះទៅ ប្រសិនបើកមានភោជនីយដ្ឋានណាហ៊ានលក់អាហារទាំង៤មុខខាងលើលើសពីតម្លៃ ដែលបានកំណត់ដោយរដ្ឋាភិបាល មានន័យថាពួកគេបានធ្វើខុសនឹងការណែនាំ ហើយអាចនឹងប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។

    ការសម្រេចកំណត់តម្លៃនេះត្រូវបានគេធ្វើឡើងក្រោមហេតុផលមួយគឺថា គេចង់លើកកម្ពស់អាហារទាំងនេះ ឲ្យក្លាយទៅជាអាហារប្រចាំប្រទេស ដូចនេះនៅពេលដែលវាមានតម្លៃសមរម្យដូចនេះមនុស្សគ្រប់គ្នានឹងរីករាយជាមួយអាហារទាំងនេះបានគ្រប់ពេល និងគ្រប់ទីកន្លែង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ laotiantimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay