ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តទើបទិញមិនទាន់ធ្វើស្លាកលេខផង ជិះធ្វើដំណើរតាមផ្លូវត្រូវម៉ូតូជិះបញ្ច្រាសមកបុកកៀបជាប់ម៉ូតូ បង្កការកកស្ទះចរាចរណ៍

    BY Khmernote Media September 1, 2020
    រថយន្តទើបទិញមិនទាន់ធ្វើស្លាកលេខផង ជិះធ្វើដំណើរតាមផ្លូវត្រូវម៉ូតូជិះបញ្ច្រាសមកបុកកៀបជាប់ម៉ូតូ បង្កការកកស្ទះចរាចរណ៍

    រាជធានីភ្នំពេញ ៖ ស្ត្រី៣នាក់បើករថយន្ត Toyota Rush ថ្មីស្រឡាង មិនទាន់ពាក់ស្លាកលេខផង ខណៈពេលបត់ត្រលប់ក្រោយ ស្រាប់តែបុរសម្នាក់បើកម៉ូតូឌ្រីមសង់ យ៉ាងលឿនស្លេវទាំងបញ្ច្រាសផ្លូវ ទៅបុកកៀបជាប់ម៉ូតូបណ្ដាលឲ្យរងការខូចខាត និងរងរបួសបែកមេជើង និងរលាត់ដៃរលាត់ជើងមធ្យមប៉ុណ្ណោះ បង្កការកកស្ទះចរាចរណ៍មួយសន្ទុះធំ ទំរាំសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះមកជួយសម្រួលចរាចរណ៍បានធូរស្រាលវិញ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចមុខស្ថានទូតជប៉ុន លើកំណាត់ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោងជិត០៩យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ។

    តាមសម្ដីស្ត្រីដែលជាអ្នកបើកបររថយន្តបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្អូនស្រី២នាក់ទៀត បានបើករថយន្តមួយគ្រឿងដ៏ថ្មីស្រឡាង ដែលទើបនឹងទិញខាងលើ ម៉ាក Toyota Rush ពណ៌ស (មិនទាន់ពាក់ស្លាកលេខ) បានធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលដែលមកដល់មុខស្ថានទូតជប៉ុន ដែលជាចំណុចកើតហេតុ រូបគាត់បានស៊ីញ៉ូឆ្វេង បត់ត្រឡប់ក្រោយបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream) សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AD-5521 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម បញ្ច្រាសទិសដៅចរាចរណ៍ លើគន្លងម្ខាងទៀត ទៅបុកចំរថយន្តដែលកំពុងបត់ត្រឡប់ក្រោយខាងលើ បណ្ដាលឲ្យដួលកៀបជាប់ម៉ូតូតែម្ដង និងបណ្ដាលឲ្យបុរសម្ចាស់ម៉ូតូរងរបួសមធ្យមបែកមេជើង និងរលាត់ដៃរលាត់ជើងប៉ុណ្ណោះ។

    ភ្លាមនោះស្ត្រីដែលជាម្ចាស់រថយន្តបានចុះមកនិយាយចរចាជាមួយនឹងម្ចាស់ម៉ូតូ បង្កឲ្យមានការកកស្ទះចរាចរណ៍បានមួយសន្ទុះផងដែរ ព្រោះរថយន្តនិងម៉ូតូនៅពាក់កណ្ដាលផ្លូវ តែដោយមានការជួយសម្រួលចរាចរណ៍ពីកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ មួយសន្ទុះក្រោយមកចរាចរណ៍ក៏បានធូរស្រាលវិញ អាចធ្វើដំណើរទៅមកបានជាធម្មតាផងដែរ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ ភាគីទាំងសងខាងក៏បានធ្វើការចរចាគ្នា ដោយយករថយន្តនិងម៉ូតូបានយល់ព្រមបញ្ចប់រឿង ដោយយករថយន្តនិងម៉ូតូយកទៅជួសជុលរៀងៗខ្លួន មិនមានខាងណាសងខាងណានោះទេ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: