ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅ ឌុច ទទួលមរណភាពយប់មិញនេះ

    BY Khmernote Media September 2, 2020
    អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅ ឌុច ទទួលមរណភាពយប់មិញនេះ

    ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រឈានថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថា អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់៕

    Share This Post: