ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមខ្មាន់កាំភ្លើងជិះម៉ូតូឌុបគ្នាមកដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ដោយមិនដឹងមូលហេតុ ហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់សំបកគ្រាប់៣នៅកន្លែងកើតហេតុ

    BY Khmernote Media September 2, 2020
    ក្រុមខ្មាន់កាំភ្លើងជិះម៉ូតូឌុបគ្នាមកដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ដោយមិនដឹងមូលហេតុ ហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់សំបកគ្រាប់៣នៅកន្លែងកើតហេតុ

    ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានក្រុមខ្មាន់កាំភ្លើង ជិះម៉ូតូមួយគ្រឿងឌុបគ្នា មកធ្វើសកម្មភាពផ្ទុះអាវុធជាច្រើនគ្រាប់ ដោយមិនទាន់ដឹងមូលហេតុ នៅចំណុចក្បែរហាង ស៊ិកនេតឈ័រ (Coffee & Pub) ហើយគេចខ្លួនបាត់ស្រមោលតែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមករើសសំបកគ្រាប់បានចំនួន៣គ្រាប់ យកទៅធ្វើការស្រាបជ្រាវតាមជំនាញផងដែរ។

    ហេតុការណ៍ផ្ទះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៤0នាទីទាបភ្លឺ ឈានចូលថ្ងៃសែនក្បាលទឹក ដែលត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចក្បែរហាងមួយកន្លែងយីហោ ស៊ិកនេតឈ័រ (Coffee & Pub) ផ្លូវបំបែកជាបួន លើផ្លូវ២៨៧ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចហាងយីហោ ស៊ិកនេតឈ័រ (Coffee & Pub) ក្បែរកន្លែងកើតហេតុខាងលើ គេមិនដឹងថាមានរឿងអ្វីទេ ស្រាប់តែឃើញមានកម្លាំងអាវុធហត្ថខណ្ឌួទួលគោក ចុះទៅសួរនាំភាគីភ្ញៀវ២នាក់ សង្ស័យមានជម្លោះនឹងគ្នាក្នុងហាង តែមួយសន្ទុះក្រោយក៏ស្ងាត់ទៅវិញ បន្ទាប់ពីមានការសម្របសម្រួលពីកម្លាំងអាវុធហត្ថខណ្ឌទួលគោក ។ លុះពេលបិទហាងហើយ រហូតមកដល់ម៉ោងកើតហេតុ ស្រាប់តែមានមនុស្សប្រុស២នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង ឌុបគ្នាមកឈប់កន្លែងកើតហេតុ រួចដកកាំភ្លើង(មិនស្គាល់ម៉ាក) យកមកធ្វើសកម្មភាព បាញ់ជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង តែសំណាងល្អ មិនមានអ្នករងរបួសឡើយ។ បន្ទាប់ពីខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់រួច ក៏នាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង ដោយមិនរំខានសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី១បន្តិចឡើយ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មានចុះទៅដល់កន្លែងកើតហេតុ ធ្វើការផ្សព្វផ្សាយ ទើបឃើញកម្លាំងនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកអធិការរង២រូបចុះទៅដល់កន្លែងកើតហេតុ ចំណែកឯលោកនាយប៉ុស្តិ៍បឹងកក់ទី១ ឡើងជិះម៉ូតូត្រលប់ទៅវិញបាត់ ។

    ករណីផ្ទុះអាវុធបាញ់បោះសេរីនេះ ក្រុមការងារខ្មែរណូតយើង មិនទាន់ទទួលបានការអះអាងណាមួយថា ផ្ដើមឡើងដោយសារអ្វីនៅឡើយទេ ចំណែកបងប្អូនមហាជនអាចសន្និដ្ឋានបានថា ៖ សមត្ថកិច្ចជំនាញពិតជាអាចកំណត់មុខសញ្ញាបាន ខណៈទីតាំងក្បែរផ្លូវបំបែកទាំងបួន សុទ្ធតែកាមេរ៉ាសុវត្ថិភាព ប្រាកដជាអាចផ្ដល់ជាតំរុយបន្ថែមដើម្បីស្រាវជ្រាវរកមុខខ្មាន់កាំភ្លើងនោះជាមិនខាន គ្រាន់តែជំនាញធ្វើការរក្សាការសម្ងាត់ជាមួយដំណើរការនីតិវិធីស្រាវជ្រាវមុខសញ្ញា ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅដល់តាំងកើតហេតុខាងលើ រួចធ្វើការប្រមូលសំបកគ្រាប់យកទៅរក្សាទុកបណ្ដោះអាសន្នសិន រងចាំព្រឹកឡើងខាងសមត្ថកិច្ចជំនាញ ចុះធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងតាមចាប់ជនសង្ស័យខាងលើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: