ប្រពន្ធមានជំងឺឈាមហូរតាមភ្នែក តែប្តីមិនព្រមយកនាងទៅពេទ្យ ហើយថែមទាំងបោះបង់នាងចោល ព្រោះគិតថានាងជា…
ឥណ្ឌា៖ ស្រ្តីម្នាក់ត្រូវបានប្តីចោទថាជាមេធ្មប់ និងសម្រេចបោះបង់នាងចោល បន្ទាប់ពីនាងមានអាការៈចម្លែកមួយគឺមានឈាមហូរតាម ភ្នែកដោយគ្មានមូលហេតុ។ ស្ត្រីរងគ្រោះរូបនេះមានឈ្មោះថា Geeta អាយុ ២១ ឆ្នាំ រស់នៅក្នុងរដ្ឋ Bihar ភាគខាងកើត ប្រទេសឥណ្ឌា។ អាការៈចម្លែករបស់នាងកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យប្តីរបស់នាងគិតថានាងជាមេធ្មប់ ឬបិសាច ហើយក៏បានសម្រេចបោះបង់នាងចោលតែម្តង។
តែយ៉ាងណាក្តី ឪពុករបស់នាងបាននាំយកទៅមន្ទីរពេទ្យ ហើយក្រុម វេជ្ជបណ្ឌិតបានរកឃើញថា ការពិតកោរសិកាឈាម និងកំណក់ឈាមនៅក្នុងរាងកាយរបស់នាងគឺមានលក្ខណៈធម្មតា តែនាង មានបញ្ហាចម្លែកនៅក្នុងខ្លួនដែលបញ្ហានេះអាចកើតមាន ១ ក្នុងចំណោម ១០ លានករណី ឬមានន័យថាក្នុងចំណោមមនុស្ស ១០ លាននាក់អាចមានតែមនុស្សម្នាក់ដែលកើតមានបញ្ហានេះពីធម្មតជាតិតែម្តង។ បញ្ហាចម្លែកនេះត្រូវបានក្រុមវេជ្ជបណ្ឌិត ហៅថា Hematohidrosis ដែលបញ្ហានេះនឹងធ្វើមនុស្សបែកញើសចេញមកជាឈាម ឬមានឈាមហូរចេញតាមគ្រាប់ភ្នែក ឬផ្នែកផ្សេងទៀតនៃរាងកាយ ខណៈដែលជនរងគ្រោះគ្មានការឈឺចាប់អ្វីទាល់តែសោះ៕
ភក្តី
ប្រភព៖dailymail


