ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោង “ស្រែសង្គម” ជុំទី១នៅស្រុកបន្ទាយស្រី ប្រមូលបានផលជាង ១០០តោន ដើម្បីយកទៅឧបត្ថម្ភជួយរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ

    BY Khmernote Media September 2, 2020
    គម្រោង “ស្រែសង្គម” ជុំទី១នៅស្រុកបន្ទាយស្រី ប្រមូលបានផលជាង ១០០តោន ដើម្បីយកទៅឧបត្ថម្ភជួយរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ

    ទិដ្ឋភាពថ្ងៃដំបូងនៃការប្រមូលផលស្រូវរបស់គម្រោង «ស្រែសង្គម» ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី៖ តាមការប៉ាន់ស្មាន គម្រោងជុំទីមួយលើផ្ទៃដី ៤០ហិកតានេះនឹងប្រមូលទិន្នផលជាស្រូវបានជាង ១០០តោន ដើម្បីយកទៅឧបត្ថម្ភជួយរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសបងប្អូនដែលទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចនិងជីវភាពពីជម្ងឺកូវីដ១៩។

    ឆ្លៀតឱកាសដ៏កម្រនេះ ក៏បាននាំកូនៗតូចៗ ក្រុមគ្រួសារ និងមិត្តភ័ក្តិឱ្យបានស្គាល់ពីជីវភាពរស់នៅបែបជនបទផង និងបានចូលរួមការងារសង្គមផង។ សកម្មភាពច្រូតស្រូវនេះក៏មានការចូលរួមពីសំណាក់លោកពូប្រធានក្រុមប្រឹក្សាស្រុក លោកតំណាងមន្ទីរកសិកម្មខេត្ត លោកមេឃុំ មេភូមិ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។

    ជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំងអស់ដែលជាអ្នកទទួលផលដោយផ្ទាល់ពីគម្រោងនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានជួយជាពូជស្រូវ ឱ្យខ្ចីម៉ាសុីនគ្រឿងចក្រ ទាំងភ្ជួរ ទាំងអូស ទាំងច្រូត ផ្តល់ជាជី និងកំលាំងពលកម្មស្ម័គ្រចិត្ត ព្រមទាំងការគាំទ្របច្ចេកទេសគ្រប់រូបភាព ដែលបានជួយរ៉ាប់រងរាល់ការចំណាយទាំងអស់ និងធ្វើឱ្យគម្រោងជុំទីមួយនេះបានបញ្ចប់ទៅទាំងស្រុងប្រកបដោយជោគជ័យ។

    រដ្ឋបាលស្រុកគ្រោងនឹងបន្តសម្របសម្រួលគម្រោងនេះសម្រាប់ជុំទីពីរបន្តទៀត ប្រសិនបើនៅតែទទួលបានការគាំទ្រ និងមានការចូលរួមឧបត្ថម្ភលើគម្រោងស្រែសង្គមនេះ ពីសំណាក់សប្បុរសជនបន្តទៀត ៕

    ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    Share This Post: