គ្រាន់តែប៉ួលិសឆែកឃើញកូនកាំបិតស្រួចជាច្រើននៅលើក្នុងកាបូប បុរសវ័យចំណាស់ខឹងច្រឡោតយ៉ាងខ្លាំងរហូតចង់ចាក់សម្លាប់ប៉ូលិសទៀត
ប្រទេសចិន ៖ ការចេះការពារខ្លួនជារឿងត្រឹមត្រូវ តែយ៉ាងយើងមិនគួរយកអាវុធមុតស្រួចរឺ របស់់ដទៃផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃដាក់តាមខ្លួននោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីហួសចិត្តមួយ គ្រាន់ប៉ូលិសសង្ស័យហើយឆែកឃើញកាំបិតចុងស្រួលជាច្រើននៅក្នុងកាបូប ម្ចាស់កាបូបនោះខឹងច្រឡោតយ៉ាងខ្លាំងរហូតចង់ចាក់សម្លាប់ប៉ូលិស។ តាមប្រភពដដែលបានអោយដឹងថាឧបទ្ទេវហេតុនេះបានកើតឡើងនៅឯស្ថានីយរថភ្លើងក្នុងខេត្ត Shaanxi។

លោកពូម្នាក់បានធ្វើដំណើរដោយយកកាំបិតជាច្រើនតាមខ្លួនដោយអះអាងថាទុកការពារខ្លួន ត្រូវបានប៉ូលិសប្រទះឃើញហើយក៏សុំដកហូតយក។ បុរសវ័យចំណាស់ម្នាក់នេះមិនយល់ព្រម ហើយថែមទាំងដកកាំបិតមួយយកមកគំរាមចាក់ប៉ូលិសប្រសិនបើហ៊ានចូលទៅជិតខ្លួន ចុងក្រោយគាត់នៅតែត្រូវបានប៉ូលិសឃាត់ខ្លួនបាន។ ក្រោយពីត្រូវបានឃាត់ខ្លួនគាត់បាន ព្យាយាមពន្យល់ទៅកាន់ប៉ូលិសថា ក្នុងខ្លួនរបស់គាត់មានប្រាក់រហូតទៅដល់ ៣០,០០០យ័ន (ប្រហែល ៤៦០០ដុល្លារ) បែបនេះហើយទើបគាត់ដាក់កាំបិតតទាំងអស់នេះមកកទុកការពារខ្លួន។ យ៉ាងណាគាត់នៅតែត្រូវបានប៉ូលិសឃុំខ្លួនរងចាំការកាត់ទោស ព្រោះនៅក្នុងរថភ្លើងគេមានបញ្ញតិដែលមិនអនុញ្ញាតអោយយកអាវុធមុតស្រួច រឺកាំបិតចូលទីនោះទេ៕
អត្ថបទ ៖ Mali
ប្រភព ៖ sanook