ព័ត៌មានជាតិ
យុវជនមួយក្រុម នាំគ្នាហូបចុកផឹកស្រាបៀរទាំងកេស នៅជិតព្រះវិមានព្រះបរមរូប ព្រះបរមរតនៈកោដ្ឋ ពេលនេះឯកឧត្តមហ៊ុន ជា ដាក់មួយឃ្លាថា…
BY Khmernote Media
September 2, 2020
កាលពីពេលថ្មីៗនេះមានការរិះគន់ជាខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសបុក ដោយសារតែមានយុវជនមួយក្រុមនាំគ្នា ហូបចុក ផឹកស្រាបៀរនៅជិតព្រះវិមានព្រះបរមរូប ព្រះបរមរតនៈកោដ្ឋសម្តេចឪនរោត្តមសីហនុ មើលទៅគ្មានសណ្តាប់ធ្នាប់សោះ។ រូបភាពទាំងអស់នេះមានការចែកចាយពេញបណ្តាញសង្គម និងធ្វើការ Commment រិះគន់ធ្ងន់ៗផងដែរ រហូតដល់ឯកឧត្តម ហ៊ុន ជា បានឃើញនឹងដាក់ មួយឃ្លាថា ” អត់ហៅឯងផឹកផងទេ អានេះវើយ រត់ជាន់ជើងគ្នាឡូវហើយអាប៉ាកាច់ 😡😡😡”។ បងប្អូនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរធ្វើការអប់រំ និងកុំឲ្យមានរូបភាពនេះកើតឡើងធ្វើឲ្យប៉ះពាល់ជាខ្លាំង៕


