ព័ត៌មានជាតិ
បណ្តេញជនជាតិចិន២នាក់ចេញពីប្រទេសកម្ពុជា និងហាមមិនឲ្យជាន់ដីកម្ពុជារយៈពេល០៣ឆ្នាំ
BY Khmernote Media
September 3, 2020
យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០២នាក់ ឲ្យចេញផុតពីប្រទេស តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍