ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សំភារៈនៅក្នុងផ្ទះទាំង៥ មានគ្រោះថ្នាក់បំផុត ដែលអ្នកមិនធ្លាប់ដឹង

    BY Khmernote Media May 30, 2018
    សំភារៈនៅក្នុងផ្ទះទាំង៥ មានគ្រោះថ្នាក់បំផុត ដែលអ្នកមិនធ្លាប់ដឹង

    អ្នករាល់គ្នាអាចនិងគិតថាផ្ទះជាទីដែលមានសុវត្ថិភាពបំផុតសម្រាប់ខ្លួន ប៉ុន្ដែអ្នកមិនដែលដឹងទេថាសំភារៈនៅក្នុងផ្ទះពេលខ្លះក៏ជាទីមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកផងដែរ។ ដែលវត្ថុទាំងនោះអាចជាសំភារៈដែលអ្នកប្រើប្រាស់ជាប្រចាំប៉ុន្ដែអ្នកពុំដែលចាប់អារម្មណ៍។​ ខាងក្រោមនេះគឺជាសំភារៈដែលមានគ្រោះថ្នាក់នៅក្នុងផ្ទះរបស់អ្នក៖

    ១. រុក្ខជាតិនៅក្នុងផ្ទះ៖ អាចគិតថាវាជាការលំអនៅក្នុងផ្ទះដែលមានផើងផ្កាតូចនៅក្នុងផ្ទះកាន់តែធ្វើឲ្យមើលមកមានសោភណ្ឌភាព។ ប៉ុន្ដែបើសិនជាអ្នកមានកូនតូច ក៏ដូចជាសត្វចិញ្ចឹមនោះវាប្រៀបបានទៅនឹងថ្នាំបំពុល ព្រោះថានៅក្នុងផ្កាទាំងនោះមានសារធាតុមួយប្រភេទដែលវាមានសម្រាប់ការពារខ្លួនពីសត្វល្អិត ហេតុនេះបើសិនជាកូនតូចរបស់អ្នកទៅជិតវាអាចនិងមានបញ្ហាសុខភាព។

    ២. ដបទឹក៖ ដបទឹកជ័រដែលធ្វើពីប្លាស្ទិកអាចបង្កឲ្យអ្នកមានបញ្ហាដូចទៅនឹងរុក្ខជាតិខាងលើដែរ ហេតុនេះអ្នកគួរតែប្រើប្រាស់ដបដេកវិញទើបជាការល្អ។

    ៣. ប្រអប់ដាក់អាហារ និងបន្លែ៖ ប្រអប់ម្ហូបអាហារដែលធ្វើពីប្លាស្ទិចក៏មានគ្រោះថ្នាក់ចំពោះសុខភាពរបស់យើងផងដែរ។ ដោយសារតែវាមានសារធាតុគីមីមួយដែលមានឈ្មោះថា Phthalates ដែលគេបានបន្ថែមទៅក្នុងបាស្ទិកដើម្បីធ្វើឲ្យពួកវាអាចធ្វើការបត់បែនបាន។ ហើយសារធាតុគីមីទាំងនេះអាចរំខានដល់អ័រម៉ូនរបស់យើងនិងអាចប៉ះពាល់ដល់ការវិវត្តរបស់គភ៌ វាក៏អាចប៉ះពាល់ដល់មេជីវិតឈ្មោលផងដែរ។

    ៤. កំរាលព្រំ៖ កំរាលព្រំអ្នកអាចយកមកដើម្បីការពារស្នាមប្រឡាក់ ប៉ុន្ដែអ្នកមិនដឹងទេថាកំរាលព្រំទាំងនេះមានសារធាតុគីមីដែលគេហៅថា PFA ដែលវាអាចធ្វើឲ្យឆ្លងទៅទារកយ៉ាងឆាប់រហ័ស ហេតុនេះអ្នកគួរតែជ្រើសរើសក្រណាត់បែបធម្មជាតិ រឺក៏កំរាលធ្វើពីរោមចៀមទើបជាការល្អ។

    ៥. ប្រអប់ដាក់ Pizza៖ ប្រអប់ Pizza ត្រូវបានគេដាក់សារធាតុគីមីម៉្យាងដើម្បីជួយឲ្យវាធនជាតិខ្លាញ់នៃអាហារ និងការជ្រៀបទឹកចេញពីអាហារ។ លើសពីនេះសារធាតុនេះអាចបណ្ដាលឲ្យអ្នកកើតជំងឺមហារីកយ៉ាងងាយ ហេតុនេះអ្នកគួរតែជៀសវាងក្នុងការដាក់ប្រអប់ក្រដាសនេះជំនួសជាអ្វីផ្សេងដើម្បីធានាដល់ជីវិតរបស់អ្នក៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay