ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្តកុងតឺន័រព្រលះជាមួយរថយន្តហាយឡែនឌ័រទាំងកណ្តាលយប់នៅព្រៃនប់

    BY Khmernote Media February 14, 2018
    រថយន្តកុងតឺន័រព្រលះជាមួយរថយន្តហាយឡែនឌ័រទាំងកណ្តាលយប់នៅព្រៃនប់

    ស្រុកព្រៃនប់-យោងតាមព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹង​ថាៈ​នៅ​វេលា​ម៉ោង​២ និង៣០នាទីយប់រំលងអាធ្រាត្រឆ្លងចូល​ ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ មាន​រថយន្ត​២គ្រឿង បុក​គ្នា​នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​១៧២-១៧៣​ ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រវាង​រថយន្ត​ធុន​ធំ​សណ្តោង​រុឺម៉ក​ ដឹក​កុងតឺន័ររបស់​ក្រុមហ៊ុន​សូងួន​ អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ ភ្នំពេញ​ បាន​បុក​នឹង​រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ ភ្នំពេញ​2S-9522​ ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​ អ្នក​បើកបរ​ ឈ្មោះ​ រស់​ វ៉ាន់​សុជាតា​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ ឯកជន​ មានលំ​នៅ​ដ្ឋាន​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ក្នុង​រថយន្ត​មានអ្នក​ដំណើរ​ ២នាក់​៖​១-ឈ្មោះ​ តេង​ លក្ខិណា​ ភេទ​ ស្រី​ អាយុ​ ២១ឆ្នាំ​ សិស្ស​ មានទីលំនៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ភ្នំពេញ​ ២-ឈ្មោះ​ រិន​ ឌីម៉ង់​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ សិស្ស​ មានទីលំនៅ​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួលគោក​ ភ្នំពេញ​ ។ គ្រោះថ្នាក់​នេះ​ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ ចំនួន​៣នាក់​ស្រី​១នាក់​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​លិគឹមឌី​វាលរេញ​ ។ រថយន្ត​ ទាំង២គ្រឿង​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay