ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹមក្រោកពីព្រលឹមម៉ោង៥រាល់ថ្ងៃក៏អាចធ្វើឲ្យអ្នកផ្លាស់ប្ដូរទម្លាប់អាក្រក់ជាច្រើន

    BY Khmernote Media May 30, 2018
    ត្រឹមក្រោកពីព្រលឹមម៉ោង៥រាល់ថ្ងៃក៏អាចធ្វើឲ្យអ្នកផ្លាស់ប្ដូរទម្លាប់អាក្រក់ជាច្រើន

    យុវវ័យសម័យថ្មីពុំចូលចិត្តក្រោកពីព្រលឹមឡើយដោយពួកគេយល់ថាគេងមិនគ្រប់មិនមានកម្លាំង។ ប៉ុន្ដែអ្នកយល់ខុសហើយការដែលអ្នកទម្លាប់ក្រោកពីព្រលឹមគឺផ្ដល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសធ្វើឲ្យអ្នកបោះបង់ទម្លាប់អាក្រក់ចោលទៀតផង។ ខាងក្រោមនេះគឺជាអ្វីដែលធ្វើឲ្យអ្នកផ្លាស់ប្ដូររបបជីវិត ដោយគ្រាន់តែក្រោកពីព្រលឹមឲ្យបានម៉ោង៥ ជារៀងរាល់ថ្ងៃ៖

    ១. មានថាមពលជាងមុន៖ កាលពីអ្នកគេងយូរអ្នកពុំមានកម្លាំងនៅក្នុងធ្វើការនោះទេ ប៉ុន្ដែនៅពេលដែលអ្នកមានទម្លាប់ភ្ញាក់ពីព្រលឹមអ្នកក៏មានថាមពលប្រសើរជាងមុនទោះបីជាដំបូងមានភាពលំបាកប៉ុន្ដែធ្វើយូរទៅអ្នកក៏កាន់តែមានអារម្មណ៍ល្អខ្លាំងឡើង។

    ២. មានពេលវេលាច្រើននៅក្នុងដៃ៖ នៅពេលដែលអ្នកភ្ញាក់ពីគេងយឺតអ្នកពុំមានពេលធ្វើលំហាត់ប្រាណ ក៏ដូចជារៀបចំខ្លួនឲ្យមានរបៀបរៀបរយនោះទេធ្វើអ្វីមួយក៏តក់ក្រហល់ដែរ ដែលធ្វើឲ្យមានអារម្មណ៍តានតឹង។ ពេលអ្នកភ្ញាក់ពីម៉ោង ៥អាចឲ្យអ្នកសល់ពេលហើយអាចឆ្លៀតពេលអានសៀវភៅបានទៀតផង។

    ៣. ភាពជាអ្នកដឹកនាំ៖ នៅពេលដែលអ្នកចេះក្ដាប់ពេលវេលាបានល្អ នោះអ្នកអាចអភិវឌ្ឍន៏ខ្លួនទៅជាអ្នដឹកនាំម្នាក់ដ៏ជោគជ័យ។

    ៤. មានពេលធ្វើលំហាត់ប្រាណ៖ រាល់ពេលអ្នកពុំមានពេលហាត់ប្រាណនោះទេ ព្រោះអ្នកប្រញាប់ទៅធ្វើការដើម្បីឲ្យទាន់ពេលវេលា។ ប៉ុន្ដែបើសិនជាអ្នកងើបលឿនអាចធ្វើឲ្យអ្នកសល់ពេលធ្វើលំហាត់ប្រាណហើយថែមទាំងអាចសម្រកទម្ងន់បានទៀតផង។

    ៥. អ្នកអាចទទួលទានអាហារពេលព្រឹកយ៉ាងសប្បាយចិត្ត៖ អាហារពេលព្រឹកជាអាហារដែលសំខាន់បំផុតសម្រាប់សុខភាព ហេតុនេះបើសិនជាអ្នកមានពេលច្រើននៅក្នុងការទទួលទានអាហារពេលព្រឹកអាចឲ្យអ្នកជៀសពីជំងឺក្រពះ និងជួយឲ្យក្រពះរបស់អ្នករំលាយអាហារបានល្អ៕

    អត្ថបទ៖ Sai

    ប្រភព៖ timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay