ឃាត់ខ្លួនចោរដៃឆើត ធ្វើសកម្មភាពឆ្កឹះសោរបន្ទប់ជួលទល់មុខបន្ទប់ជួលខ្លួនឯង ត្រូវបានគេប្រទេះឃើញយកទៅឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ចោរដៃឆើតមិនញញើត លួចគាស់បន្ទប់ជួលទាំងព្រឹក ខណៈម្ចាស់បន្ទប់ជួលទៅធ្វើការរោងចក្រ នៅភ្នំពេញ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដែលស្ថិតនៅផ្ទះជួលមួយ កន្លែង ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនស្ស័យមានឈ្មោះ ធិ អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ស្គុន ខេត្តកំពង់ចាម។ មុនពេលកើតហេតុគេឃើញ ជនសង្ស័យដើរចូលផ្ទះជួលរួចឡើងទៅជាន់ទី១ជួរខាងកើតនៃផ្ទះជួល ធ្វើសកម្មភាពឆ្កឹះសោរ បន្ទប់ជួលមានលេខ៤៣ ដោយមានការសង្ស័យនឹងប្លែកមុខអ្នកនៅ ផ្ទះជួលក៏ឡើងទៅមើលបានឃើញជនសង្ស័យកំពុងរើកកាយកាបូបខោអាវ ក៏បានស្រែកថាចោរៗ ជនសង្ស័យភ័យក៏បានលោតផ្លោះរបងទៅលើដីឡូតិ៍ខាងកើតរត់ចូលទៅ បុរីLV ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានអ្នកឃើញហេតុការជួយតាមចាប់យកមកកន្លែងកើតហេតុវិញ។
សូមបញ្ជាក់ថា ជនសង្ស័យស្នាក់នៅផ្ទះជួលទុលមុខនឹងផ្ទះកើតហេតុនោះតែម្ដង។
បច្ចុប្បន្នក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនរងចាំសមត្ថកិច្ចខណ្ឌពោធិសែនជ័យ យកទៅកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕



ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត