ព័ត៌មានជាតិ
រថយន្តដឹកម្រេចមួយគ្រឿង ធ្លាយប្រេងតាមប្រអប់លេខ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ
BY Khmernote Media
September 4, 2020
ខេត្តមណ្ឌលគិរី៖ នៅវេលាម៉ោង ១២:៣៨នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យ បានទៅពន្លត់អគ្គីភ័យរថយន្តឆេះមួយគ្រឿងម៉ាក ហ្រុនធា គ្មានផ្លាកលេខនៅចំណុចភ្នំបាយឆៅ តាមផ្លូវលេខ៧៦អា ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ដោយប្រើទឹកចំនួន ០១ឡាន បានរលត់អស់ ចំណែករថយន្តឆេះខូចខាតទាំងស្រុង។ អ្នកបើកបរឈ្មោះ ថុល ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សុីស្នូលបើកឡានអោយឈ្មោះ ម៉ន ស្រី ជាម្ចាស់ឡានឆេះ ដឹកម្រេកចេញ មកខេត្តមណ្ឌលគិរី។
មូលហេតុ បណ្ដាលធ្លាយប្រេងតាមប្រអប់លេខ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ៕





