ព័ត៌មានជាតិ
ផ្អើលទៀតហើយ ! ប្តីកាប់ប្រពន្ធ៤ពូថៅ រួចរត់ទៅចង ក សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ ព្រោះភ្លើងប្រចណ្ឌ
BY Khmernote Media
September 5, 2020
ហេតុការណ៍ថ្មីមួយទៀតបានកើតឡើងនៅក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយពេលបុរសម្នាក់បានកាប់សម្លាប់ប្រពន្ធចំនួន៤ពូថៅ ហើយរត់ទៅចង ក សម្លាប់ខ្លួនតាមក្រោយនៅក្នុងបន្ទប់ ព្រោះតែភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។

តាមប្រភពព័ត៌មានបានអោយដែរថា បុរសជាប្តីមានឈ្មោះថា សែប បូណារ៉ា អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ហើយក្រោយពេលកាប់ប្រពន្ធចំនួន៤ពូថៅរួចមក បុរសជាប្តីបានរត់ទៅចង ក សម្លាប់ខ្លួន ស្លាប់នៅក្នុងបន្ទប់ ខណៈដែលប្រពន្ធរួចផុតពីសេចក្តីស្លាប់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នករណីប្តីកាប់ប្រពន្ធប៉ងសម្លាប់ ហើយរត់ទៅចង ក ខ្លួនឯងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាបជ្រាវបន្ត៕

