ក្រោយការសិក្សាស្រាវជ្រាវរយៈពេល១៥ឆ្នាំ ក្រុមអ្នកស្រាវជ្រាវអះអាងថាប្រទេសចិនមានប្រវត្តិជាង៥០០០ឆ្នាំមកហើយ
ប្រទេសចិន ៖ ចិនជាប្រទេសមួយ ដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍នេះ តួរយ៉ាងអាយុកាលពិតប្រាកដនៃការកកើតប្រទេសនេះនៅតែជាចម្ងល់នៅឡើយ។ ថ្មីនេះសារព័ត៌មានចិនបានចុះផ្សាយករណីក្រុមអ្នកស្រាវជ្រាវអះអាងថាប្រទេសចិនមានប្រវត្តិជាង៥០០០ឆ្នាំមកហើយ ក្រោយពីពួកគេបានសិក្សាលើបញ្ហាមួយនេះជាង១៥ឆ្នាំ។ តាមប្រភពបានអោយដឹងថាេនៅផ្នែកកណ្តាលនៃប្រទេសនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញទីក្រុងមួយមានសណ្ឋានជាទម្រង់រដ្ឋ ដែលគេសន្និដ្ឋានថាវាជាការចាប់ផ្តើមដំបូងនៃអរិយធម៌របស់ចិន។

តំបន់ខ្លះទៀតដែលត្រូវបានគេរកឃើញថា ទទួលបាននូវអរិយធម៌ផ្ទាល់ខ្លួននេះមានអាយុកាលប្រហែលជា៥៣០០ឆ្នាំ វាមានការរីកចម្រើនយ៉ាងខ្លាំងក្លានៅក្នុងកំឡុង៣៨០០ឆ្នាំ។ វាពិតជាគួរអោយចាប់អារម្មណ៍ណាស់ សង្គមដែលមានអរិយធម៌ដ៏ចំណាស់មួយនេះវាបានគ្រប់ដណ្តប់លើតំបន់ជុំវិញបង្កើតបានជាទឹកដីដ៏ធំរបស់ចិនក្នុងពេលសព្វថ្ងៃនេះ។ លោក Zhao Hui ដែលជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវ ដែលចំនាយពេលជាង១៥ឆ្នាំសិក្សាបញ្ហានេះនិយាយថា ការរកឃើញរបស់ពួកគេគឺបានបំពេញចន្លោះប្រហោងនៃប្រវត្តិសាស្រ្តដើមកំណើត និងការអភិវឌ្ឍសង្គមដែលមិនត្រូវបានកត់ត្រាទុក។ លោកបន្ថែមទៀតថា “តាមរយៈការរកឃើញនេះដើមកំណើតនិងការអភិវឌ្ឍន៍សង្គមមួយនេះ គឺជាផ្នែកមួយដែលមានដើមកំណើតនិងការអភិវឌ្ឍន៍ដែលមានវ័យចំណាស់បំផុតនៅក្នុងពិភពលោក៕



អត្ថបទ ៖ Mali
ប្រភព ៖ nextshark