ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្វែងយល់ពីគម្រោងស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ដែលនឹងបើកការដ្ឋាននៅថ្ងៃស្អែកនេះ

    BY Khmernote Media September 6, 2020
    ស្វែងយល់ពីគម្រោងស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ដែលនឹងបើកការដ្ឋាននៅថ្ងៃស្អែកនេះ

    សូមស្វែងយល់ពីគម្រោងស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ដែលនឹងបើកការដ្ឋាននៅថ្ងៃច័ន្ទទី៧ខែកញ្ញាឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

    -ទីតាំងស្ថិតនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើង ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ មហាវិថីថ្មី ក៏នឹងរត់ត្រង់ជួរភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។
    -ជាផ្លូវភ្លោះ មានប្រវែង ៥៨៦០ម ទទឹង ៣០ម ក្នុងនោះ ផ្លូវសងខាង ១២ម សួនកណ្តាល ២ម និងចិញ្ចើមផ្លូវសងខាង ២ម។
    -ជាផ្លូវទ្វេរទិស ដែលមាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។
    -ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សម។
    -ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម ប្រវែង ១១៧២០ម និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន ៨កន្លែង។
    -នៅកណ្តាលសួនច្បារមានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ និងដាំស្មៅ។
    -រៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ។
    -តម្លើងភ្លើងស្តុបចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរ។

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    Share This Post: