ចំជាឃោរឃៅមែន! ព្រោះតែការប្រច័ណ្ឌបុរសម្នាក់ហ៊ានសម្លាប់សង្សារខ្លួនឯង កាប់ជាកង់ៗច្រកចូលក្នុងថង់ប្លាស្ទិច ហើយយកទៅចោលក្រោមផ្ទះសំណាក់
ប្រទេសចិន៖ ស្មានមិនដល់សោះថាព្រោះតែការប្រច័ណ្ឌធ្វើអោយមនុស្សម្នាក់ហ៊ានធ្វើទង្វើរឃោរឃៅដាក់មនុស្ស ដែលខ្លួនឯងស្រលាញ់កើត។ ប្រភពព័ត៌មានថៃបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសជនជាតិតៃវ៉ាន់ម្នាក់សម្លាប់មិត្តស្រីខ្លួនកាប់ជាកំណាត់ៗច្រកជា៧ថង់។ តាមប្រភពបានអោយដឹងថា ជនសង្ស័យមានវ័យ២៨ឆ្នាំជាអ្នកប្រដាល់ គេនិងស្រ្តីរងគ្រោះជាគូស្នេហ៍នឹងគ្នា មុនពេលមានរឿងហេតុនេះកើតឡើងគេទាំងពីដូចជាមានរឿងទាស់ទែងគ្នា។ នៅលើគណនីរបស់ជនសង្ស័យបានបង្ហោះនូវពាក្យពេជន៍មួយចំនួនក្នុងន័យប្រចែប្រច័ណ្ឌថា នាងបានកុហកខ្ញុំ នាងបោកប្រាស់ខ្ញុំ ការពិតទៅនាងមានបុរសម្នាក់ផ្សេងទៀត។
បងប្រុសរបស់ស្រ្តីរងគ្រោះបានរាយការណ៍ប្រាប់ប៉ូលិសពីរឿងទាំងអស់នេះ ក្រោយពីប្អូនស្រីរបស់ខ្លួនបានបាត់ខ្លួនជាច្រើនថ្ងៃ ប៉ូលិសបានរកឃើញរូបភាពចុងក្រោយរបស់ស្រ្តីរងគ្រោះ និងជនសង្ស័យនៅក្នុងផ្ទះសំណាក់មួយកន្លែង។ ស្រ្តីរងគ្រោះត្រូវបានមិត្តប្រុសកំណាចកាប់ជា១០កំណាត់ហើយច្រកចូលក្នុងថង់ប្លាស្ទិចចំនួន៧យកទៅចោលនៅក្នុងសួនក្រោយផ្ទះសំណាក់ប្រហែលជាម៉ោង១អធ្រាត្រ ព្រឹកថ្ងៃ២២។ នៅថ្ងៃទី២៧ ប៉ូលិសបានរកឃើញថង់ច្រកបំណែកសាកសពស្រ្តីរងគ្រោះនៅក្នុងគំនរដើមឈើងាប់ៗជិតក្រសួងសុខាភិបាលសាធារណៈជាមួយនឹងពាក្យមួយឃ្លាសរសេរថា “នាងបោកប្រាស់ខ្ញុំ” ៕




អត្ថបទ ៖ Mali
ប្រភព ៖ kapook