ក្រសួងសុខាភិបាលគ្រោងនឹងរៀបចំសាងសង់អគារមន្ទីរពិសោធន៍ផ្នែកពេទ្យ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីវិភាគជំងឺទូទៅ ជាពិសេសជំងឺឆ្លងកូវីដ១៩
ខេត្តព្រះសីហនុ៖ ក្រសួងសុខាភិបាល តាមរយៈរាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំសាងសង់អាគារមន្ទីរពិសោធន៍ផ្នែកពេទ្យ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីបម្រើដល់ការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ១៩ជាដើម។

ហើយនៅវេលាថ្ងៃត្រង់ថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នំា២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាល រួមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះពិនិត្យទីតាំង ដែលគ្រោងសាងសង់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយថា គម្រោងនេះរដ្ឋបាលខេត្តព្រះសីហនុនឹងដឹកនាំការសាងសង់អាគារ ចំណែកផ្នែកម៉ាសុីន ឧបករណ៍បំពាក់ផ្សេងៗសម្រាប់ពិនិត្យ វិភាគ បានការឧបត្ថម្ភពីប្រទេសចិន ហើយការសាងសង់នឹងអនុវត្តន៍ឆាប់នេះ ៕






ប្រភព៖ Huy Bunleng News