ព័ត៌មានជាតិ
ប្រទះឃើញរូបចម្លាក់តោថ្មបុរាណទី២ កប់យូរយារណាស់មកហើយក្នុងដីជំរៅ ៤ម៉ែត្រក្រោមសួនច្បារមាត់ទន្លេ
BY Khmernote Media
September 7, 2020
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានបន្តជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណទី២ ដែលនៅកប់ជាយូរយារណាស់មកហើយក្នុងដីជំរៅ ៤ម៉ែត្រក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា។ រូបចម្លាក់នេះ ធ្វើអំពីថ្មភ្នំ មានកំពស់ ២.៥ម។ បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុបុរាណទាំង២នេះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាស្រាវជ្រាវ គ្រប់គ្រង និងថែរក្សា ៕





