ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជិត៨០គីឡូក្រាម រួមជាមួយពពុះសណ្តែក ផ្ទុកសារធាតុគីមីជិត៤០គីឡូក្រាម

    BY Khmernote Media September 8, 2020
    រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជិត៨០គីឡូក្រាម រួមជាមួយពពុះសណ្តែក ផ្ទុកសារធាតុគីមីជិត៤០គីឡូក្រាម

    ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែបទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារអ្នកលឿង ស្ថិតនៅ ឃុំព្រែកខ្សាយ”ខ”ស្រុកពាមរក៌ ខេត្តព្រៃវែង។

    ក្នុងសកម្មភាពនោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ដែលបានកំពុងដាក់តាំងលក់ និងបានតេស្តរកសារធាតុគីមីហាមឃាត់ លើផលិតផល ពពុះសណ្តែក ស្ករត្នោត បានចំនួន ១៨ គំរូ ផងដែរ។ ទន្ទឹមនឹងដែរមន្រ្តីជំនាញក៏ចុះត្រួតពិនិត្យរកម្សៅទឹកដោះគោ ម៉ាក់នូទ្រីលែត (Nutrilatt) នៅតាមហាង ឱសថស្ថាន បន្ថែមទៀត។

    ***ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូតម្សៅទឹកដោះគោ នូទ្រីលែត (Nutrilatt) លេខ១ កូដ ៥៣៧ ចំនួន ០១កំប៉ុង រួចយើងក៏បានធ្វើកំណត់ហេតុស្តីពីការបញ្ឈប់ដាក់តាំងលក់បណ្តោះអាសន្ន ម្សៅទឹកដោះគោ លេខ១ និងលេខ២ ចំណុះ ៩០០ក្រាម កូដ ៥៦២ ៥៦៣ សរុបចំនួន ២០ កំប៉ុង។ បន្ទាប់មន្ត្រីសាខា ក.ប.ប. បានរកឃើញ ទំនិញខូចគុណភាពខូចគុណភាព និងហួសកាលបរិច្ឆេទ សរុបចំនួន ៧៨.៤១ គីឡូក្រាម និងពពុះសណ្តែក ១២ គំរូ មានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ផងដែរ។

    បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែងក៏បានធ្វើកំណត់ហេតុដកហូតទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់ម្ចាស់ម៉ាតឲ្យបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទកាលប្រើប្រាស់បន្តទៀតទេ និងក្នុងឪកាសនោះក៏បានធ្វើការពន្យល់ណែនាំអាជីវករឲ្យយល់ដឹងអំពីច្បាប់ និងបទបញ្ញាតិបច្ចេកទេសផ្សេងៗផងដែរ៕

    Share This Post: