ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនម៉ាឡេស៊ីសុខចិត្តដកលុយហោប៉ៅខ្លួនឯងជួយដោះស្រាយបំណុលរបស់រដ្ឋាភិបាល

    BY Khmernote Media June 1, 2018
    ប្រជាជនម៉ាឡេស៊ីសុខចិត្តដកលុយហោប៉ៅខ្លួនឯងជួយដោះស្រាយបំណុលរបស់រដ្ឋាភិបាល

    ម៉ាឡេស៊ី៖ ក្រោយពីការបង្កើតឡើងត្រឹមតែរយៈពេល២៤ម៉ោង មូលនិធិ Tabung Harapan Malaysia ឬនិយាយជាខេមរភាសាថា មូនិធិដើម្បីក្តីសង្ឃឹមម៉ាឡេស៊ី របស់រដ្ឋាភិបាលម៉ាឡេស៊ីអាចទទួលប្រាក់បានរហូតដល់ទៅ ១,៧៦ លានដុល្លារទៅហើយពីប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការអះអាងរបស់រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី។ មូលនិធិនេះត្រូវបានបង្កើតឡើង ដើម្បីស្វែងរកជំនួយពីសាធារណៈជនទូទៅ ក្នុងគោលបំណងជួយដោះស្រាយបំណុលរបស់រដ្ឋាបាល​។

    បើយោងតាមលោក Lim Guan Eng រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងតាមរយៈសារព័ត៌មានថា នេះជាឥរិយាបថគួរឲ្យកត់សម្គាល់មួយ ដែលមូលនិធិមួយនេះអាចទទួលបានប្រាក់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី។ គេសង្ឃឹ​មយ៉ាងមុតមាំថា មូលនិធិមួយនេះនឹងបន្តទទួលបានប្រាក់ជាច្រើនបន្ថែមទៀត ដែលវាជាផ្នែកមួយក្នុងការជួយដោះស្រាយបំណុលរបស់ប្រទេស ដែលបានបន្សល់ទុកពីរដ្ឋាភិបាលអាណត្តិមុន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay