ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រាសាទនៅកណ្តាលស្រះស្រង់ គ្រោងបញ្ចប់ដំណើរការជួសជុលនាចុងឆ្នាំ២០២០នេះតាមផែនការគ្រោងទុក

    BY Khmernote Media September 8, 2020
    ប្រាសាទនៅកណ្តាលស្រះស្រង់ គ្រោងបញ្ចប់ដំណើរការជួសជុលនាចុងឆ្នាំ២០២០នេះតាមផែនការគ្រោងទុក

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រាសាទនៅកណ្តាលស្រះស្រង់ស្ថិតក្នុងរមណីយដ្ឋានអង្គរ ត្រូវបានកសាងឡើង នៅក្នុងសត្សវត្សទី១០ និងមានការកែសម្រួលបន្ថែមនៅចុងសត្សវត្សទី១២ និងដើម សត្សវត្សទី១៣។ ដោយសារកត្តាធម្មជាតិ បានធ្វើឲ្យប្រាសាទនេះ រងការបាក់បែកជាខ្លាំង។

    សំឡេង៖ យើងចាប់ផ្តើមធ្វើទំនប់ដើម្បីរើថ្ម នៅដំណាក់កាលទីមួយនៅខែមីនាឆ្នាំ២០២០ នេះ ហើយឥឡូវនេះចូលដំណាក់ទីបួនហើយ ដំណាក់កាលទីពីរយើងបូបទឹក និងសិក្សាបុរាណវិទ្យា ហើយទីបីយើងចុះលេខលើថ្ម ហើយដំណាក់កាលទីបួនយើង បានធ្វើឯកសារ ដោយសារយើងផ្គុំទៅឃើញរូបរាងប្រាសាទកណ្តាលស្រះស្រង់ បានធ្វើសំណើទៅគណៈកម្មបច្ចេកទេសICC ការធ្វើសំណើនេះរយៈពេលមួយខែ ហើយចាប់ផ្តើមនៅខែសីហាហ្នឹង យើងបានចាប់ផ្តើមរៀបចំខឿន និងគ្រឹះប្រាសាទ បានកាំទីពីរហើយ នៅពាក់កណ្តាលខែកញ្ញានិងហើយជើងទម្រ នៅខែតុលាយើង និងរៀបរូបប្រាសាទឡើង យើងនឹងបញ្ចប់ការងារជួសជុលនៅចុងឆ្នាំ២០២០នេះ។

    សូមបញ្ជាក់ថា ប្រាសាទកណ្តាលស្រះស្រង់នេះមានទំហំ៣ម៉ែត្រ៤០សង់ទីម៉ែត្រ បួនជ្រុង និងមានកម្ពស់៣ម៉ែត្រ៩០សង់ទីម៉ែត្រ។តាមការសន្និដ្ឋាន តាមរយៈការពិនិត្យមើលថ្ម និងទ្រង់ទ្រាយ ប្រាសាទពេលបច្ចុប្បន្ននេះ អាជ្ញាធរ អ្នកជំនាញយល់ឃើញថា ប្រាសាទនៅកណ្ដាលស្រះស្រង់នេះមានទម្រង់ជាផ្កាឈូក ដែលជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧ បានកសាងឡើង នាសតវត្សទី១២។
    គួរជម្រាបថា គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ គឺជាសមិទ្ធិផលទី២ បន្ទាប់ពីរហាត់ទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានរួមចំណែកក្នុងការ ជួសជុលបេតិកភណ្ឌ ជាមួយអាជ្ញាធរជាតិអប្សរា។ប្រាសាទនេះត្រូវបានអាជ្ញាធរជាតិ អប្សរា រៀបចំពិធីក្រុង ពលី ដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែល ថែរក្សាតំបន់អង្គរ ក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យរួចផុតពីហានិភ័យ ទុកជាកេរតំណែល សម្រាប់កូនចៅជំនាន់ក្រោយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: