ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនមែនអំណោយទាំងអស់សុទ្ធតែជូនបាននោះទេ ទាំងនេះជាវត្ថុ ដែលហាមមិនគួរជូនក្នុងថ្ងៃចូលឆ្នាំចិន

    BY Khmernote Media February 14, 2018
    មិនមែនអំណោយទាំងអស់សុទ្ធតែជូនបាននោះទេ ទាំងនេះជាវត្ថុ ដែលហាមមិនគួរជូនក្នុងថ្ងៃចូលឆ្នាំចិន

    ពិធីបុណ្យចូលឆ្នាំចិន ជាពិធីបុណ្យដ៏ពេញនិយមមួយសម្រាប់ជនជាតិចិន ក្នុងការជួបជុំបងប្អូន សាច់ញាតិ និងជូនអំណោយគ្នាទៅវិញទៅមក។ ប៉ុន្តែ យ៉ាងណាក្ដី អាស្រ័យលើប្រពៃណី និងជំនឿដ៏រឹងមាំរបស់ចិន ក្នុងនោះក៏មានអំណោយមួយចំនួនត្រូវបានហាមប្រាមមិនឲ្យជូនគ្នាផងដែរ ដោយគេជឿថា វាមានអត្ថន័យមិនល្អ មិនគួរសមនឹងជូនគ្នាឡើយ។ របស់ទាំងនោះមានដូចជា៖

    ១. វត្ថុមុតស្រួច (កាំបិត កន្រ្តៃ) ៖ ការជូនវត្ថុមុតស្រួច ដូចជាកាំបិត កន្ត្រៃ ជាអំណោយ ប្រៀបដូចជាអ្នកចង់ផ្ដាច់ទំនាក់ទំនង រឺសម្ព័ន្ធភាពជាមួយអ្នកទទួលយ៉ាងអញ្ចឹង។

    ២. របស់ទាក់ទងនឹងលេខ ៤ ៖  ជាក់ស្ដែង លេខ ៤ ត្រូវបានហាមដាច់ខាតសម្រាប់ជនជាតិចិន ព្រោះដោយសារតែសម្លេងអានលេខ៤នេះ ស្រដៀងទៅនឹងពាក្យស្លាប់ (ស៊ឺ)។

    ៣. ស្បែកជើង៖ ស្បែកជើងគឺជារបស់ដែលត្រូវហាមប្រាមមួយផងដែរ ក្នុងថ្ងៃចូលឆ្នាំថ្មី។ ហេតុផលគឺដោយសារ សម្លេងអានពាក្យស្បែកជើងក្នុងភាសាចិន គឺស្រដៀងទៅនឹងពាក្យថា សំណាងអាក្រក់ ឬបិសាច ( ស្យ៊ែរ )។ មួយវិញទៀត ស្បែកជើងជារបស់ដែលយើងយកទៅជាន់ក្រោមជើង ដែលប្រៀបដូចជាការមើលងាយផងដែរ។

    ៤. កន្សែងដៃ៖ ប្រជាជនចិន មានទម្លាប់ជូនកន្សែងដៃនៅចុងបញ្ចប់ពិធីបុណ្យសព ជាសញ្ញានៃការលា គ្នាជារៀងរហូត។

    ៥. នាឡិកា៖ មិនត្រឹមតែប្រជាជនចិននោះទេ នាឡិកាត្រូវបានហាមមិនឲ្យជាអំណោយជាទូទៅ ហេតុផលគឺ ការជូននាឡិកា គឺប្រៀបដូចកំណត់ពេលវេលានៃសេចក្ដីស្លាប់ទៅអ្នកទទួល។

    ៦. ផ្លែសារី៖​ ផ្លែឈើជារបស់ល្អសម្រាប់ធ្វើជាអំណោយ លើកលែងតែផ្លែសារី ដោយសារតែពាក្យសារី អានជាភាសាចិន​គឺស្រដៀងនឹងពាក្យចាកចេញ រឺបែកគ្នា។

    ៧. ផ្កាដែលប្រើប្រាស់ក្នុងពិធីបុណ្យសព៖ ជាទូទៅ​ផ្កាដែលយកទៅប្រើក្នុងពិធីបុណ្យសព ដូចជាផ្កាដែលមានពណ៌ស លឿង ត្រូវបានគេហាមប្រាមធ្វើជាអំណោយ ដែលប្រៀបដូចជាសំដៅដល់គ្រោះមិនល្អ ឬពិធីបុណ្យសពអ៊ីចឹងដែរ។

    ៨. ឆ័ត្រ៖ ដោយសារពាក្យ ឆ័ត្រ គឺសំនៀងដូចទៅនឹង ពាក្យបែកគ្នា ក្នុងភាសាចិន។ ការជូនឆ័ត្រទៅអ្នកណាម្នាក់ ប្រៀបដូចជាបង្ហាញអារម្មណ៍ថាអ្នកចង់បញ្ចប់ទំនាក់ទំនងដូច្នោះដែរ។

    ៩. របស់ដែលមានពណ៌​ស រឺខ្មៅ៖ ដោយសារតែពណ៌ទាំង ២ នេះ គឺជាពណ៌ប្រើប្រាស់ក្នុងបុណ្យសព។

    ១០. កញ្ចក់៖ កញ្ចក់ជាអំណោយត្រូវហាមឃាត់ក្នុងតំបន់អាស៊ី ដោយគេមានជំនឿថា វាគឺជារបស់ដែលទាក់ទាញវិញ្ញាណព្រាយបិសាច។ មួយវិញទៀត កញ្ចក់ជារបស់ដែលឆាប់ប្រេះបែក ដែលចាត់ទុកជាប្រថ្នូលមិនល្អ៕

    ប្រភព៖ chinahighlight

    Share This Post:
    MPO4D jitutoto mpo4d Mpoplay