ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងបញ្ចូនពូជធុរ៉េនម៉ាន់ថងដ៏ល្បីរបស់ខ្លួនទៅក្រៅភពផែនដីនាខែក្រោយនេះ

    BY Khmernote Media June 1, 2018
    ថៃនឹងបញ្ចូនពូជធុរ៉េនម៉ាន់ថងដ៏ល្បីរបស់ខ្លួនទៅក្រៅភពផែនដីនាខែក្រោយនេះ

    ថៃ៖ នៅថ្ងៃអនាគតអវកាសយានិកជាច្រើនអាចនឹងរីករាយក្នុងទទួលទានរសជាតិធុរ៉េនដ៏ឆ្ងាញ់នៅក្រៅភពបានហើយ។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសថៃគ្រោងនឹងបញ្ជូនធុរ៉េនទៅកាន់ទីអវកាសក្នុងខែកក្កដាខាងមុខនេះ ហើយនេះជាគំរោងមួយនៃការស្រាវជ្រាវ ដើម្បីធ្វើការផលិតម្ហូបអាហារថៃឲ្យសមស្របសម្រាប់ការប្រើប្រាស់នៅក្រៅភព។

    លោកវេជ្ជបណ្ឌិត Ammarin Pimnoo ជាភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រ និងអវកាស (GISTDA) បានបង្ហាញពីគំរោង “អាហារថៃទៅអវកាស” របស់ខ្លួនដល់បណ្តាញផ្សព្វផ្សាយកាលពីម្សិលមិញ និងបានធ្វើការបង្ហាញពីធុរ៉េនដុត ដែលត្រៀមរួចរាល់ជាស្រេច ដើម្បីដឹកជញ្ជូនចេញផែនដីទៅក្រៅភព។

    ធុរ៉េននោះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជន០២គឺក្រុមហ៊ុន Daily Food Ltd និងក្រុមហ៊ុន Signature Marketing Co.Ltd ហើយពូជធុរ៉េន ដែលពួកគេជ្រើសរើសគឺ ម៉ាន់ថង ដែលជាពូជធុរ៉េនដ៏ឈ្ងុយឆ្ងាញ់ប្រចាំប្រទេសថៃ។ ធុរ៉េន ដែលគ្រោងនឹងបញ្ចូនទៅក្រៅភពនោះត្រូវបានរៀបចំឡើង ដោយដាក់ស្លាកសញ្ញាមានឈ្មោះថា Space Elephant។

    លោក Napasorn Jongjittanon មកពី GISTDA បានឲ្យដឹងថា ធុរ៉េននោះនឹងត្រូវបញ្ជូនចេញពីផែនដីតាមរយៈគ្រាប់រ៉ុកកែតមួយរបស់ក្រុមហ៊ុនអាមេរិក ហើយក្រុមហ៊ុនផ្កាយរណបថៃឈ្មោះ Mu Space and Advanced Technology នឹងធ្វើការត្រួតពិនិត្យបន្ត៕

    អត្ថបទ៖ ឌី
    ប្រភព៖ MSN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay