ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា អ្នកពាក់វ៉ែនតាជាប្រចាំជាមនុស្សមានភាពឆ្លាតវៃជាងមនុស្សធម្មតា

    BY Khmernote Media June 5, 2018
    ការសិក្សាបង្ហាញថា អ្នកពាក់វ៉ែនតាជាប្រចាំជាមនុស្សមានភាពឆ្លាតវៃជាងមនុស្សធម្មតា

    ការសិក្សាមួយបានរកឃើញថា អ្នកដែលពាក់វ៉ែនតាអាចជាមនុស្ស ដែលមានភាពឆ្លាតវៃជាងមនុស្សធម្មតា។ ការសិក្សាមួយនេះ ត្រូវបានគេធ្វើឡើងលើមនុស្សចំនួន ៣០០,៤៨៦​នាក់ ដែលការសិក្សានេះបានផ្តោតទៅលើទំនាក់ទំនង  និងហ្សេនរបស់ក្រុមមនុស្សដែលតែងតែពាកវ៉ែនតាជាប្រចាំ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកដែលមានបញ្ញា ឬភាពឆ្លាតវៃជាងមនុស្សធម្មតាចំនួន ២៨ % មានបញ្ហាខ្សោយភ្នែក និងត្រូវពាក់វ៉ែនតាជាប្រចាំ។

    ឬយើងអាចនិយាយត្រលប់មកវិញថា ក្នុងចំណោមអ្នកពាក់វ៉ែនតាទាំងអស់អាចមាន២៨% ជាមនុស្សដែលឆា្លតវៃជាងមនុស្សធម្មតា។ យ៉ាងណាក្តី ការសិក្សាក៏បានរកឃើញចំណុចអវិជ្ជមានចំពោះក្រុមមនុស្សដែលមានភាពឆ្លាតវៃនេះដែរ គឺថាពួកគេងាយនឹងកើតមានបញ្ហាសុខភាពមួយចំនួនដូចជា លើសឈាម គាំងបេះដូង មហារីកសួត រលាកឆ្អឹងខ្ចី និងជំងឺធ្លាក់ទឹកចិត្តជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay