ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនម្នាក់ ដែលបង្ហោះវិដេអូថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ឥលូវនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    BY Khmernote Media September 8, 2020
    យុវជនម្នាក់ ដែលបង្ហោះវិដេអូថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ឥលូវនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    កាលពីពេលថ្មីៗនេះមានយុវជនម្នាក់នៅសុខៗបានចេញវិដេអូបង្ហោះថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរយើង ដែលខ្សែវិដេអូនោះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនមានការខឹងសម្បាយ៉ាងខ្លាំង ហើយស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវស្វែងរកយុវជននោះ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់។

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ មុននេះបន្តិចបានឲ្យដឹងថា “ឃាត់ខ្លួនបានហើយ ! នៅរសៀលថ្ងៃនេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនឈ្មោះ ញ៉ែល ធារីណា រួចហើយ ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធី ។ គួរបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះដោយនិយាយថា អង្គរវត្តមិនមែនជារបស់កម្ពុជាទេ ។ ការនិយាយបែបនេះ បង្កអោយប្រជាពលរដ្ឋកម្ពុជា ប្រតិកម្មទូទាំងប្រទេសតែម្ដង និងបានសំណូមពរអោយសមត្ថកិច្ចចាត់ការយុវជនរូបនេះតាមច្បាប់ដោយមិនត្រូវលើកលែងឡើយ”៕

    Share This Post: