ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមក្មេងស្ទាវ ដែលបើកឆាកប្រយុទ្ធគ្នានៅរមណីយដ្ឋាន “ទំនប់ទឹកគង្គា” ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៦នាក់ហើយ

    BY Khmernote Media September 8, 2020
    ក្រុមក្មេងស្ទាវ ដែលបើកឆាកប្រយុទ្ធគ្នានៅរមណីយដ្ឋាន “ទំនប់ទឹកគង្គា” ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៦នាក់ហើយ

    យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី នៅទំនប់ទឹកគង្គា ស្ថិតក្នុងភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស កើតមានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយក្មេង០២ក្រុម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅកំសាន្តសប្បាយនៅទីនោះ។

    បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំ បានបញ្ជាកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកទឹកផុស និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រសាំង ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជុំវិញករណីរឿងហេតុ ជាលទ្ធផលឃាត់ខ្លួនមុខសញ្ញាសង្ស័យ បានចំនួន០៦នាក់ជាបុរស យកមកធ្វើការសាកសួរបំភ្លឺ កសាងសំណុំរឿងតាមនីតិវិធី និងបន្តការស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យទាំង០២ក្រុម ដែលបានគេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

    Share This Post: