ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធ្លាយដំណឹងលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ដែលត្រូវនគរបាលនារីប្តឹងរឿងបៀតបៀនកេរ្តិ៍ភេទ ត្រូវអស់តំណែងស្នងការ ហើយអាចធ្លាក់បុណ្យស័ក្តិពីផ្កាយ2 មកត្រឹមស័ក្តិ3 វិញ

    BY Khmernote Media September 8, 2020
    ធ្លាយដំណឹងលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ដែលត្រូវនគរបាលនារីប្តឹងរឿងបៀតបៀនកេរ្តិ៍ភេទ ត្រូវអស់តំណែងស្នងការ ហើយអាចធ្លាក់បុណ្យស័ក្តិពីផ្កាយ2 មកត្រឹមស័ក្តិ3 វិញ

    រឿងរ៉ាវលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ដែលត្រូវបាននគរបាលនារីប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះត្រូវបានសម្តេចធ្វើការផ្អាកការងារជាបណ្តោះអាសន្នរង់ចាំការសម្រេចជាថ្មី។ ប៉ុន្តែស្រាប់តែថ្មីៗនេះលេចលឺដំណឹងលោក អ៊ុក កុសល ត្រូវបានក្រសួងមហាផ្ទៃសម្រេចបញ្ចប់តំណែងពីស្នងការខេត្តកំពង់ធំហើយ និងបានធ្វើការទម្លាក់ឋានន្តរស័ក្តិពីផ្កាយ2 មកត្រឹមស័ក្តិ5វិញ។

    ដំណឹងលេចធ្លាយនេះដែរក៏បានអោយដឹងថាលោក អ៊ុក កុសល ត្រូវបានក្រសួងមហាផ្ទៃស្នើឲ្យទម្លាក់ស័ក្តិចំនួន2ថ្នាក់ថែមទៀត គឺអាចមកសល់ត្រឹមស័ក្តិ3ប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី មហាជននិងអ្នកសារព័ត៌មានជាច្រើនកំពុងរង់ចាំមើលសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងមហាផ្ទៃ ថាតើវាសនាលោក អ៊ុក កុសល នឹងទៅជាយ៉ាងណា៕

    Share This Post: