ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុត! ក្រុមហ៊ុន Nutrilatt ព្រមចេញលិខិតសូមអភ័យទោស និងប្រាប់ថាខ្លួនពិតជាមិននឹកស្មានថា ម៉្សៅទឹកដោះគោ ដែលខ្លួនបាននាំចូលចែកចាយអស់រយៈពេល ៩ឆ្នាំមកនេះ មានបញ្ហាបច្ចេកទេសជាយថាហេតុ ប៉ះពាល់សុខភាពទារក

    BY Khmernote Media September 9, 2020
    ទីបំផុត! ក្រុមហ៊ុន Nutrilatt ព្រមចេញលិខិតសូមអភ័យទោស និងប្រាប់ថាខ្លួនពិតជាមិននឹកស្មានថា ម៉្សៅទឹកដោះគោ ដែលខ្លួនបាននាំចូលចែកចាយអស់រយៈពេល ៩ឆ្នាំមកនេះ មានបញ្ហាបច្ចេកទេសជាយថាហេតុ ប៉ះពាល់សុខភាពទារក

    មុននេះបន្តិចក្រុមហ៊ុនម៉្សៅទឹកដោះគោ Nutrilatt បានចេញលិខិតសូមអភ័យទោសចំពោះមាតាបិតារបស់ទារកទាំងអស់ ដែលរងគ្រោះជាយថាហេតុ ដោយសារការបំបៅកូននៅម៉្សៅទឹកដោះគោ Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) និងចូលរួមចំណែកក្នុងការទទួលខុសត្រូវលើការខូតខាតចំពោះទារកដែលបណ្តាលមកពីម៉្សៅទឹកដោះគោនេះ។ សូមប្រិយមិត្តអានលិខិតសូមអភ័យទោសខាងក្រោម៖

    ក្រសួងពាណិជ្ជកម្មអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលបញ្ឈប់ជាបន្ទាន់នៅការបំបៅកូននៅម៉្សៅទឹកដោះគោ Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) និងអញ្ជើញដាក់ពាក្យបណ្តឹងដោយភ្ជាប់មកជាមួយនូវឯកសារនៅអគ្គនាយកដ្ឋាន កបប បើសិនជាសង្ស័យថា ទារករបស់ខ្លួនទទួលរងផលប៉ះពាល់ដោយសារការប្រើប្រាស់ទឹកដោះគោ Nutrilatt លេខកូដខាងលើ និងលេខកូដផ្សេង។ ដើម្បីជាព័ត៌មានបន្ថែម សូមប្រិយមិត្តអានសេចក្តីជូនដំណឹងស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលទឹកដោះគោ Nutrilatt ខាងក្រោមនេះ៖

    Share This Post: