ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន ៖ មានករណីជនជាតិចិន​ ២នាក់ បានរត់ចេញពីសណ្ឋាគារ ពិតប្រាកដមែន,បច្ចុប្បន្ន​ កំពុងតែស្រាវជ្រាវរក​បុគ្គលទាំងពីរនាក់ខាងលេីនេះ

    BY Khmernote Media September 9, 2020
    លោកជំទាវ ឱ វណ្ណឌីន ៖ មានករណីជនជាតិចិន​ ២នាក់ បានរត់ចេញពីសណ្ឋាគារ ពិតប្រាកដមែន,បច្ចុប្បន្ន​ កំពុងតែស្រាវជ្រាវរក​បុគ្គលទាំងពីរនាក់ខាងលេីនេះ

    កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា កន្លងទៅ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ករណីជនជាតិចិន២នាក់ រត់ចេញពីចត្តាឡីស័ក។ លោកជំទាវ បានរៀបរាប់ថា៖ “ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រេីន​ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ មានករណីជនជាតិចិន​ ០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២០​ ។

    ហេតុការណ៌បានកេីតឡេីង​ ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩​ ពួកគាត់​ ក៏មានទំនាស់គ្នីគ្នា​គាត់​ បន្ទាប់មក​ ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២០។ បច្ចុប្បន្ន​ អាជ្ញាធរមានសមត្ថកិច្ចបាន​ និងកំពុងតែស្រាវជ្រាវរក​បុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់​ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត​។ អាស្រ័យហេតុនេះ​ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ អរគុណ”

    Share This Post: