ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្នល្បិចបោកប្រាស់លើហ្វេសប៊ុកដោយគ្រាន់តែ Like & Share បានលុយ ឬរង្វាន់មានតម្លៃផ្សេងៗជាច្រើន!

    BY Khmernote Media September 10, 2020
    សូមប្រយ័ត្នល្បិចបោកប្រាស់លើហ្វេសប៊ុកដោយគ្រាន់តែ Like & Share បានលុយ ឬរង្វាន់មានតម្លៃផ្សេងៗជាច្រើន!

    នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលថ្មីៗនេះ​ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញអំពើឆបោកតាមទំព័រហ្វេសប៊ុក (Facebook Page) មួយចំនួនដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលល្បីៗ បោកបញ្ឆោតប្រជាពលរដ្ឋដើម្បីចុច Like ទំព័រហ្វេសប៊ុក (Facebook Page) និងចែករំលែក (Share) អត្ថបទចាប់អារម្មណ័មួយចំនួនតៗគ្នា ឧទាហណ៍៖ ការឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ឋ ឬត្រូវរង្វាន់ទូរស័ព្ទដៃជំនាន់ថ្មីជាដើម។ តាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា ជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រចំនួន ០២ ដើម្បីទាញយកផលប្រយោជន៍គឺ៖

    វិធីសាស្រ្តទី១៖ ជនខិលខូចធ្វើការផ្ញើសារទៅម្ចាស់គណនីហ្វេសបុកដែលបាន Like និង ចែករំលែក (Share) អត្ថបទខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ញើប្រាក់មួយចំនួន ដើម្បីជាថ្នូរនឹងបើកជាសាច់ប្រាក់សុទ្ឋ ឬរង្វាន់មានតម្លៃផ្សេងៗ។

    វីធីសាស្ត្រទី២ ៖ បន្ទាប់ពីទទួលបានចំនួន Like និងចែករំលែក (Share) ជាច្រើនសន្ឋឹកសណ្ឋាប់រួចមក ជនខិលខូចនឹងធ្វើការប្តូរឈ្មោះទំព័រហ្វេសបុក (Facebook Page) ធ្វើការលុបចោលនូវទិន្ឋន័យចាស់ៗ និងធ្វើការលក់ទំព័រហ្វេសបុក (Facebook Page) បន្ត។

    នាយកដ្ឋានព័ត៌មានវិទ្យាសូមក្រើនរំលឹកដល់មហាជនដែលកំពុងប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម សូមមេត្តាប្រុងប្រយ័ត្នអំពើឆបោកទាំងអស់នេះ និងធ្វើការរាយការណ៍ដល់សម្ថតកិច្ចដែលនៅជិតលោកអ្នក ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនខិលខូចទាំងនោះមកផ្តទ្ទាទោសតាមច្បាប់។

    ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

    Share This Post: