ក្រសួងសង្គមកិច្ច ជូនដំណឹងពីការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេល០៥ថ្ងៃ
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអ្នកទទួលផលទាំងអស់នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ មេត្តាជ្រាបថាដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសង្គមកិច្ច នឹងផ្អាកដំណើរការអនុវត្តវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ជុំទី២ លើកទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងសូមបញ្ជាក់ថា កម្មវិធីនេះនឹងបន្តអនុវត្តជាធម្មតាវិញនៅតាមឃុំ មណ្ឌលសុខភាព និងបញ្ជារបើកប្រាក់វីង ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់ បន្តអនុវត្តកម្មវិធីខាងលើ និងបន្តដំណើរការដោយរលូន ទទួលបានជោគជ័យតាមផែនការគ្រោងទុក ស្របតាមរាជរដ្ឋាភិបាលក្នុងការផ្ដល់ជំនួយដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកប្រជាជនណាម្នាក់ចោលនោះឡើយ ៕

ប្រភព៖ ក្រសួងព័ត៌មាន