ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខូចអនាគតអស់! ទីបំផុតស្រីស្អាតរូបស្រស់ជួញដូរគ្រឿងញៀន ត្រូវតុលាការសម្រេចកាត់ទោសដាក់ពន្ធនាគារចំនួន២០ឆ្នាំ

    BY Khmernote Media September 10, 2020
    ខូចអនាគតអស់! ទីបំផុតស្រីស្អាតរូបស្រស់ជួញដូរគ្រឿងញៀន ត្រូវតុលាការសម្រេចកាត់ទោសដាក់ពន្ធនាគារចំនួន២០ឆ្នាំ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រមសម្រេចផ្ដន្ទាទោសស្ត្រីរូបស្រស់ម្នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល ២០ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ។

    នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា នាងស៊ីឈ្នួលម្ចាស់គ្រឿងញៀនដើម្បីបញ្ជូនមកឲ្យម៉ូយដែលចាំទទួលយកនៅទីនោះ។ គួរជម្រាបថា មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម។

    ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ស្ដ្រីជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម។ ខណៈកម្លាំងកំពុងតស៊ូជាមួយមុខសញ្ញាដែលចាប់បាន សួររកមេក្លោង បក្ខពួក និងប្រភពគ្រឿងញៀន ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: