ហូបបាយហើយ ហាមដាច់ខាតញ៉ាំអាហារ និងធ្វើសកម្មភាពទាំងនេះ
នៅពេលបរិភោគអាហាររួច អ្នកមិនគួរទទួលទាន ក៏ដូចជាធ្វើការងារអ្វីភ្លាមនោះទេព្រោះថាក្រពះរបស់អ្នកធ្វើការរំលាយអាហារមិនទាន់ ដែលអាចបណ្ដាលឲ្យអ្នកឈឺក្រពះបានយ៉ាងងាយ។ ព្រោះថានៅពេលដែលអ្នកដាក់អាហារថ្មីចូលធ្វើឲ្យអាស៊ីតនៅក្នុងខ្លួនធ្វើការមិនទាន់។ ខាងក្រោមនេះគឺជាអាហារ និងសកម្មភាពទាំង ៨ដែលអ្នកមិនគួរធ្វើភ្លាមបន្ទាប់ពីបរិភោគបាយរួច៖
១. មិនត្រូវបរិភោគផ្លែឈើភ្លាមៗ ព្រោះថាផ្លែឈើនេះអាចនឹងត្រូវបានលាយបញ្ចូលគ្នាជាមួយអាហារ ដែលអ្នកទើបតែទទួលទាន បណ្តាលឲ្យមានឧស្ម័នរាបស្មើនៅក្នុងខ្លួនកើនឡើង។ឮ
២. កុំធ្វើការងារបន្ទាប់ពីទទួលទានបាយហើយឲ្យសោះ ដោយសារតែចរន្ដឈាម, សាច់ដុំនិងខួរក្បាលតិចកំពុងតែដំនើរការ ហេតុនេះបណ្ដាលឲ្យអ្នកអស់កំលាំង។
៣. កុំផឹកតែ ព្រោះរាងកាយនឹងស្រូបយកសារធាតុចិញ្ចឹម ហើយស្រូបជាតិដែកតិចជាងដែលអាចធ្វើឲ្យជួបហានិភ័យនៃជំងឺបេះដូងខ្ពស់។
៤. កុំហាត់ប្រាណ ព្រោះធ្វើឲ្យក្រពះមិនអាចរំលាយម្ហូបអាហារដែលទើបបរិភោគ លើសពីនេះធ្វើឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមតិចនិងបណ្តាលឲ្យរមួលក្រពើ។
៥. កុំទទួលទានអាហាររហូតដល់ហល់ពេញពោះ ព្រោះថាក្រពះរបស់អ្នកធ្វើការមិនទាន់នោះទេ ដែលជាហេតុធ្វើឲ្យមានការស្ទះ។
៦. កុំធ្វើការងូតទឹកភ្លាមៗបន្ទាប់ពីទទួលទានរួច ព្រោះថាធ្វើឲ្យក្រពះរបស់អ្នកមិនដំនើរការល្អ។
៧. កុំជក់បារីព្រោះថាការជក់បារីបន្ទាប់ពីអាហាររួចមានហានិភ័យនៃជំងឺហឺតនិងជំងឺមហារីក ជាជាងដែលអ្នកជក់ធម្មតាទៅទៀត។
៨. កុំចូលគេងទាំងដែលអ្នកទើបទទួលទានអាហារហើយ ព្រោះក្រពះរបស់អ្នកមិនអាចរំលាយអាហារបាន ហើយធ្វើឲ្យលើសជាតិអាស៊ីតនៅក្នុងខ្លួន៕
អត្ថបទ៖ Sai
ប្រភព៖ mthai