ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចក្របួចបានហើយមុខសញ្ញាចោរជិះឡាន មកលួចឡានគេចតចោលមុខផ្ទះ

    BY Khmernote Media September 12, 2020
    សមត្ថកិច្ចក្របួចបានហើយមុខសញ្ញាចោរជិះឡាន មកលួចឡានគេចតចោលមុខផ្ទះ

    នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឹង មួយហួង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទលេខ១២៨ ផ្លូវ៤៥០ ក្រុម១២ ភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ថាបានបាត់រថយន្ត១គ្រឿងម៉ាកតូយូតា ព្រូស ពណ៌ស លេខតួ JTDKB20U667531463 លេខម៉ាស៊ីន 1NZU079537 ផ្លាកលេខ ភ្នំពេញ 2AO-7613 នៅចំនុចលើចិញ្ចើមផ្លូវ លេខ៤៥០ មុខផ្ទះខាងលើ ។ ដោយឆែកមើលតាមកាម៉ារ៉ាសុវត្ថភាពឃើញជនសង្ស័យចំនួនប្រហែល២នាក់ មិនស្គាល់អត្តសញ្ញាណជិះរថយន្ត១គ្រឿង ម៉ាក TOYOTA ព្រូសពណ៌ស្ក មិនស្គាល់ផ្លាកលេខមកធ្វើសកម្មភាពលួចយករថយន្តរបស់គាត់ចេញទៅបាត់ ។

    ក្រោយពីបានទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ សហការជាមួយកម្លាំងជំនាញខណ្ឌចំការមន និង កម្លាំងជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះឆែកកាម៉ារ៉ាសុវត្ថិភាពនៅជុំវិញកន្លែងកើតហេតុ ក៍កំណត់បានមុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១៩ និង០០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ បានធ្វើការឃាត់ខ្លួនបានជនសង្ស័ចំនួនពីរ នាក់ ។

    ជនសង្ស័យទី១មានឈ្មោះ ឆាយ ម៉ងទីន ភេប្រុសអាយុ២៧ឆ្នាំ ខ្មែរ មានទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យទី២ មានឈ្មោះ បាន ប៊ន ភេប្រុស អាយុ២៧ឆ្នាំខ្មែរ មានទីលំនៅមិនពិតប្រាកដ នៅចំនុណបុរី លឹម ឈាងហាក់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ចាប់យកវត្ថុតាងរថយន្តបាន២គ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស និងពណ៌ស្ក ដែលជនសង្ស័យលួចបាននោះមកវិញ ។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ និង វត្ថុតាងរថយន្តទាំពីគ្រឿង មានផ្លាកលេខដូចក្នុងរូបថត បាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: