ព័ត៌មានជាតិ
រថយន្តដឹកសំភារៈតុការ និងដែកសង់រោងការ បើកលឿនពេកគេចម៉ូតូ បណ្តាលឲ្យក្រឡាប់ផ្ញារជើង ចាក់ចោលសំភារៈនិងមនុស្សលើរថយន្ត របួសរណូករណែលពេញផ្លូវ
BY Khmernote Media
September 12, 2020
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹករោងសំភារៈតុការ និងដែកសាងសង់រោងការ របស់ចុងភៅ គីមហេង ពាក់ស្លាកលេខ ទ-១៧៩៥ ភព២ បើកលឿនពេក គេចម៉ូតូដែលកំពុងបើកជ្រេខាងមុខ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង ចាក់ចោលសំភារៈនិងមនុស្សដែលរួមដំណើរលើរថយន្ត បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់នាក់ ស្រាល២នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ នៅជិត០៦ល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ ។

បន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមសង្រ្គោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានចេញរថយន្តសង្គ្រោះបន្ទាន់ ទៅដល់កន្លែងកើតហេតុ ធ្វើការជួយសង្រ្គោះជនរងគ្រោះ និងដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុម:(ហៅមន្ទីរពេទ្យលោកសង្ឃ) រួចហើយ។ ចំណែកឯរថយន្តត្រូវបានរុញឡើងមកវិញ និងរងចាំខាងក្រុមគ្រួសារ មកជួយរើសសម្ភារៈដាក់លើរថយន្តវិញ និងមិនមានខូចខាតអ្វីដល់ទ្រព្យសម្បត្តិសាធារណៈឡើយ៕

ដោយ៖ បងម៉េង ខ្មែរណូត