ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុកគេខ្ទេចឡានខ្លួនឯងហើយត្រូវសងគេទៀត! រថយន្ត Prius ព្រលះរថយន្ត Hyundai កំពុងចតស្ងៀម ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    BY Khmernote Media September 14, 2020
    បុកគេខ្ទេចឡានខ្លួនឯងហើយត្រូវសងគេទៀត! រថយន្ត Prius ព្រលះរថយន្ត Hyundai កំពុងចតស្ងៀម ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិនបានបើករថយន្តម៉ាក Prius មួយគ្រឿង ជ្រុលទៅបុករថយន្ត Hyundai ដឹកទំនិញដែលកំពុងចតនៅស្ងៀមលើចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Prius ខ្ទេចមុខចំហៀងខាងស្ដាំ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:០០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវឌួងងៀប (ហៅផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលជាជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាក TOYOTA Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-4658 ធ្វើដំណើរក្នុងទិសដីពីលិចទៅកើត ខណៈមកដល់ចំណុចកើតខាងលើ ដោយស្ថានភាពផ្លូវងងឹតផងនោះ ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តដឹកទំនិញមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខព្រះសីហនុ 3A-6370 ដែលកំពុងចតស្ងៀមលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្ត Prius ខ្ទេចមុខចំហៀងខាងស្ដាំ រងការខូចខាតយ៉ាងដំណំ ។ តែសំណាងល្អមិនបង្ករឲ្យនណារម្នាក់ រងរបួសនោះទេ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានឲ្យតំណាងភាគីរថយន្តទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ក្រោយមកភាគីខាងរថយន្ត Prius ព្រមចេញថ្លៃខូចខាតទៅអោយភាគីខាងរថយន្តដឹកទំនិញ ចំនួន ៤៥០$ ដើម្បីបញ្ចប់រឿងតែម្ដង ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: