ហួសចិត្ត! អ្នកភូមិមួយចាប់បានពស់ថ្លាន់ដ៏ធំ២ក្បាល ស្មានតែយកទៅប្រលែងនៅក្នុងព្រៃវិញ តាមពិតយកទៅ…
ម៉ាឡេស៊ី៖ ពស់ថ្លាន់ញីប្រវែង៦ម៉ែត្រមួយក្បាល រួមជាមួយនឹងពស់ថ្លាន់ឈ្មោលដ៏ធំមួយក្បាល ត្រូវបានអ្នកភូមិចាប់បាន និងយកទៅធ្វើជាចំណីរអាហារចែកគ្នាហូបផ្អើលពេញមួយភូមិ។ ពស់ថ្លាន់មួយគូនេះត្រូវបានគេរកឃើញនៅក្នុងដើមឈើ ដែលបាក់មួយនៅលើកោះ Borneo ប្រទេសម៉ាឡេស៊ី។ ក្រុមអ្នកភូមិដែលចាប់ពស់នេះបានគឺជាក្រុមអ្នកដើរប្រមាញ់សត្វនៅក្នុងព្រៃ ហើយពស់ទាំងពីរក្បាលនេះមិនជាគោលដៅរបស់ពួកគេនោះ តែក្រុមអ្នកភូមិទាំងនោះបានប្រទេសឃើញពួកវាដោយចៃដន្យ ហើយក៏ចាប់ពួកវាយកមកធ្វើជាម្ហូបតែម្តងទៅ។
យ៉ាងណាក្តីលោកអ៊ុំ Delighted Tinsung Ujang អាយុ៦០ឆ្នាំ និងជាមនុស្សចាស់ម្នាក់នៅក្នុងភូមិនិយាយ ក្រុមអ្នកភូមិ មិនគួរសម្លាប់សត្វពស់មួយគូនេះមកធ្វើជាម្ហូននោះទេ ព្រោះថាពស់នេះជាគូនឹងគ្នា ហើយរស់នៅលើដើមឈើដ៏ធំទៀត ដូចនេះពួក វាទំនងមិនមែនជាពស់ធម្មតាៗនោះទេ ហើយគេគួរយកពស់ទាំងនេះទៅរក្សាទុកនៅកន្លែងសការៈណាមួយទើបជាការល្អ។ យ៉ាងណាក្តីអ្នកភូមិក្មេងៗជាច្រើនបានសម្រេចយកសត្វពស់ទាំងពីរនេះទៅជាម្ហូបបាត់ទៅហើយ៕
ភក្តី
ប្រភក្តី៖ asiantown






