ព័ត៌មានជាតិ

ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី រាយការណ៍ជូនឯកឧត្តម ខៀវ កញារិទ្ធ ករណីគេបង្ហោះតៗគ្នា រឿងជនជាតិយួន និងចិន ជីកយកត្បូងថ្ម លើទឹកដីខេត្តរតនគិរី “ជាព័ត៌មានមិនពិត”

BY
Khmernote Media
September 15, 2020

បន្ទាប់ពីមានការស៊ែរតៗគ្នារឿងជនជាតិវៀតណាមបង្ហោះរូបថតយករ៉ែនៅខេត្តរតនគីរី ឥលូវនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះក្នុងហ្វេសបុកផេកដែលលោក ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថា៖ “សូមគោរពជម្រាបជូន ឯកឧត្តមប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី !! យោងតាម Account Facebook ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០, បានពណ៌នាអំពីការជីកយកត្បូងថ្ម ( Amethysts) ពីសំណាក់ជនជាតិយួន និងចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត ។

ក្នុងខេត្តរតនគិរីយើង មិនមាន ជនបរទេស វៀតណាម ឬ ចិន ធ្វើអាជីវកម្ម រ៉ែត្បូងប្រភេទនេះទេ , និយាយរួមគីមិនមាន ការធ្វើអាជីវកម្មតែម្តង ។ តាមរយះរូបភាពខាងលើ ប្រហែលជានៅ អាហ្វ្រិក និង ចិន។ ហេតុដូចជម្រាបជូនខាងលើ ក្នុងនាម មន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានខាងលើ។ សូម ឯកឧត្តម ប្រធាន មេត្តាទទួលនូវការ គោរពដ៏ស្មោះ អំពីខ្ញុំបាទ៕

Share This Post: