គាស់សោរទ្វារផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវឈានដល់ឃាត់ខ្លួន
ព័ត៌មានជាតិ September 16, 2020 Khmernote Media

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្ទះលេខ៤៨E1 ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ក្រោយពីទទួលបាននូវ ពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានបើកការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទួន ឌីដារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ៥៦២ ភូមិ៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ជនរងគ្រោះឈ្មោះ ទិត្យ វណ្ណសារ៉ា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤៨E1 ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនៈ និងប្រើប្រាស់នូវវិធានការជំនាញ យកចម្លើយពីជនសង្ស័យ បានសារភាពថាខ្លួន ពិតជាបានលួចយកនូវម៉ាស៊ីនថតរូប ចំនួន០២គ្រឿង, កុំព្យូទ័រយួរដៃចំនួន០២គ្រឿង, លុយដុល្លាចំនួន៧៥ដុល្លា, ទូរស័ព្ទដៃម៉ាក Iphone 7 ពណ៍ទឹកប្រាក់ ចំនួន០១គ្រឿង(ជាប់ ICLOUD), Len Camera សំរាប់ថតរូបចំនួន០១គ្រាប់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ