ព័ត៌មានជាតិ

ពុទ្ធោ! យកផលិតផលហួសកាលបរិច្ឆេទ (ឌឺឡេ) មកកោសលេខចេញ ហើយអុកឌឺឡេថ្មី , សមត្ថកិច្ចថាលើកទីមួយហើយដែលចាប់បានម៉ាស៊ីននេះ ហើយប្រើឡើងចាស់ទៀត និងចាប់បានផលិតផលផុតសុពលភាពជាង៥០០តោន

BY
Khmernote Media
September 16, 2020

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ហៅកាត់ថា គ.ប.ផ.ក បានធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្រ្កាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។

ក្នុងប្រតិបត្តិការនេះដែរ ក៏បានជួបប្រទះករណីដំបូងដែលសមត្ថកិច្ចធ្វើការចាប់បានម៉ាស៊ីនបោះពុម្ពសុពលភាពប្រើប្រាស់ ដែលកាលពីពេលកន្លងទៅធ្លាប់តែចាប់បានផលិតផលដែលបានកែសុពលភាពរួចស្រេចទើបតែពេលនេះចាប់បានម៉ាស៊ីនតែម្តង។ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ទោសទណ្ឌនៃការប្រព្រឹត្តបទល្មើសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។ ឯកឧត្តម បន្ថែមថា មួយរយៈចុងក្រោយនេះគឺមានការបង្ហាញមុខទំនិញ​ច្រើន​តាម​អនឡាញ ដូចនេះ គ.ប.ផ.ក មានការងាយស្រួលក្នុងការរកអត្តសញ្ញាណ និង​បង្ក្រាប​។ ពីមុន​មាន​ច្រើន​ដែរ ប៉ុន្ដែ​មិនមាន​លក់​តាម​អនឡាញ ដូចនេះ គ.ប.ផ.ក ពិបាកក្នុងការស្វែងរកប្រភពបង្ក្រាប» ៕

Posted by Hen Ho on Tuesday, 15 September 2020

Posted by Hen Ho on Tuesday, 15 September 2020

Posted by Hen Ho on Tuesday, 15 September 2020

Share This Post: